v9
V9BET

Ramsey របស់ Arsenal ចុះកុងត្រារយៈពេល ៤ឆ្នាំជាមួយនឹងក្លិប Juventus

2 months ago​ | ដោយ V-Dr

ខ្សែបម្រើ Aaron Ramsey របស់ Arsenal បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ ដើម្បីចូលរួមជាមួយនឹងក្លិប Juventus ដោយគ្មានតម្លៃខ្លួន។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបម្ចាស់ជើងឯកអ៊ីតាលីមួយនេះ កាលពីថ្ងៃចន្ទ។

ខ្សែបម្រើអន្តរជាតិវេលស៍វ័យ ២៨ឆ្នាំរូបនេះ នឹងធ្វើដំណើរទៅដល់ភាគខាងជើងនៃប្រទេសអ៊ីតាលី នៅថ្ងៃទី១ ខែកក្កដា ខណៈដែលកិច្ចសន្យារបស់គេនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ស្របពេលកិច្ចសន្យារបស់គេ នឹងបញ្ចប់ ក្រុម Arsenal នឹងមិនទទួលបានសិទ្ធិលើតម្លៃខ្លួនឡើយ។ Juventus ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌអ៊ីតាលី Serie A បានឲ្យដឹងថា៖ «ក្នុងនាមជាលទ្ធផលនៃការចុះឈ្មោះកីឡាកររូបនេះ Juventus នឹងត្រូវបន្ថែមការចំណាយក្នុងទឹកប្រាក់ចំនួន៣,៧លានអឺរ៉ូ (ស្មើនឹង៤,១លានដុល្លារអាមេរិក) ដែលនឹងត្រូវបង់ឲ្យនៅថ្ងៃទី១០ ខែកក្កដា»។

ការផ្ទេរនេះ នឹងបញ្វប់ការចំណាយពេលរបស់ Ramsey ត្រឹម១១ឆ្នាំជាមួយនឹងក្រុមកាំភ្លើងធំ ក្រោយពីបានផ្ទេរមកពីក្លិប Cardiff កាលពីឆ្នាំ២០០៨។ ក្នុងរយៈពេល១ទស្សន៍ចុងក្រោយនេះ រូបគេបានលេងក្នុងការប្រកួតក្របខ័ណ្ឌ Premier League 256 ដោយបានស៊ុតបាល់បញ្ចូលទី៣៨គ្រាប់ និងឈ្នះពាន FA Cup ៣លើក និងពាន Community Shield ២លើក៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.