v9
V9BET

ក្រុម សៀមរាប FC “A” លើពានខណៈ សៀមរាប FC ឈ្នះត្រឹមជើងឯករងនៃ Tiger Street Football Festival 2019 ប្រចាំមណ្ឌលក្រុងសៀមរាប

6 months ago​ | ដោយ Jerry Jr

ក្រុងសៀមរាប៖ ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បន្តបានរកឃើញជើង ខ្លាំង១២ក្រុមបន្ថែមទៀតខណៈក្រុមសៀមរាប FC “A” គ្រងជើងឯកប្រចាំមណ្ឌលក្រុងសៀមរាបនាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះនៅនៅមណ្ឌលទី៦ នៅទីលានអង្គរឃ្យុងយូ ដោយការប្រកួតមាន១១៨ក្រុម។

ការគ្រងតំណែងជើងឯកប្រចាំមណ្ឌលក្រុងសៀមរាបរបស់ក្រុម សៀមរាបFC“A” លើកនេះក្រោយយកឈ្នះក្រុមសៀមរាប FC លទ្ធផល ៣ទល់១ ចំណែកក្រុម Fratello FC “អាជ្ញាធរអប្សរា” ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមវត្តស្វាយ United ក្នុងលទ្ធផល២ទល់១នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ ចំពោះ៨ក្រុមត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះរួមមាន ក្រុមគិរីដងរែក ក្រុមគិរីដងរែក FC “B” ក្រុមយុវជនសៀមរាប ក្រុមក្លិបបាល់ទាត់ដំរី “A” ក្រុម The Brother “A” ក្រុម The Brother FC ក្រុម Fleep Step “B” និងក្រុម Freedom FC ។

សម្រាប់រង្វាន់ក្រុមជើងឯកមណ្ឌលក្រុងសៀមរាប គឺក្រុមសៀមរាប FC “A” ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុម សៀមរាប FC ប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម Fratello FC “អាជ្ញាធរអប្សរា” ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើ វត្តស្វាយUnited ទទួលបានប្រាក់រង្វាន់២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ។

ដោយឡែកក្រុងសៀមរាបដែលជាមណ្ឌលទី៦នេះគណៈកម្មាធិការរៀបចំការប្រកួតយក១២ក្រុមរួមមានក្រុមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមាន ឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកកីឡាករបាល់ទាត់ Ronaldinho។

ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យនោះនាពេលរាត្រីដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន លោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោកនីកូ លោក នី រតនា លោក Step និងឌីជេ Maily ។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅក្រុងសៀមរាប សប្បាយរីករាយនិងរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយគ្រប់គ្នាពេញខាងមុខឆាកតន្រ្តី។ព្រមទាំងក្លិបទឹកកកដ៏ពេញនិយមដែលមានទស្សនិកជននៅខេត្តសៀមរាបចូលរួមទស្សនារាប់ពាន់នាក់។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.