v9
V9BET

ក្តីសង្ឃឹមនៅតែមាន! Tottenham ផ្តួល Leicester ដើម្បីបង្កើនឪកាសប្រជែងពាន Premier League

2 months ago​ | ដោយ V-Dr

ក្រុម Tottenham បានធានាថាពួកគេនៅតែមានឪកាសក្នុងការប្រជែងពានរង្វាន់ក្របខ័ណ្ឌ Premier League បន្ទាប់ពី ក្រុមរបស់លោក Mauricio Pochettino បានទទួលជ័យជម្នះលើក្រុម Leicester ក្នុងលទ្ធផល ៣:១ នៅកីឡាដ្ឋាន Wembley។

ម្ចាស់ផ្ទះ Spurs បានបង្កើនការខិតខំលេងយ៉ាងខ្លាំងក្លាក្រោយពីការប្រកួតចំនួន ២៦សប្តាហ៏កន្លងទៅ និងកាត់បន្ថយគម្លាតពីក្រុមលេខ២ Liverpool និងលេខ១ Man.City ចំនួន ៥ពិន្ទុ។៣គ្រាប់របស់ Tottenham រកបានដោយកីឡាករ Davinson Sanchez នៅនាទីទី៣៣ កីឡាករ Christian Eriksen នៅនាទីទី៦៣ និងខ្សែបម្រើ-ប្រយុទ្ធស្លាបកូរ៉េខាងត្បូងនៅនាទីទី(៩០+១)។ ខណៈក្រុមភ្ញៀវរកបាន ១គ្រាប់ដោយកីឡាករ Jamie Vardy នៅនាទីទី៧៦។

វាគឺជាជ័យជម្នះលើកទី4 ជាប់ៗគ្នារបស់ក្រុម Tottenham ដែលនៅតែប្រដេញតាមពីក្រោយក្រុមហង្សក្រហម Liverpool និង Manchester City ស្របពេលការប្រកួតលីកកំពូលនៅសល់ ១២ដងទៀតនិងបញ្ចប់រដូវកាល(២០១៨-២០១៩)។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.