v9
V9BET

Buriram United ចុះហត្ថលេខាខ្ចីជើងខ្សែបម្រើវៀតណាម Luong Xuan Truong

2 months ago​ | ដោយ V-Dr

ទម្រង់លេងដ៏ល្អរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឱ្យមានការយកចិត្តទុកដាក់ពីក្លិបជាច្រើននៅតំបន់អាស៊ីអាគ្នេយ៏ទៅកាន់កីឡាកររបស់ពួកគេ។ កីឡាករម្នាក់នេះមានឈ្មោះ Luong Xuan Truong ត្រូវបានក្លិបយក្សនៅលីកកំពូលថៃ Thai Premier League គឺក្រុម Buriram នាំយកមករួមក្រុមសម្រាប់រដូវកាលខាងមុខនេះ។ ក្រុមបាល់ទាត់យក្សថៃ Buriram United បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Luong Xuan Truong របស់វៀតណាម ខណៈខ្សែបម្រើវ័យ ២៣ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមក្នុងកិច្ចសន្យាខ្ចីជើងបណ្តោះអាសន្នមួយមួយរដូវកាល ។

Xuan Truong បានក្លាយជាកីឡាករវៀតណាមម្នាក់ដែលមានបទពិសោធក្នុងការប្រកួតលីកបរទេស។ Truongជាកីឡាករលេងអោយក្រុម Hoang Anh Gia Lai បានផ្ទេរទៅកាន់ក្លឹបនៅលីកកំពូល K-League កូរ៉េ Incheon United ក្នុងឆ្នាំ២០១៦ ជាលើកដំបូងក្នុងលក្ខណ្ឌខ្ចីជើង។ រូបគេបានក្លាយជាកីឡាករទីមួយមកពីវៀតណាមដែលចូលលេងនៅលីកកូរ៉េខាងត្បូង។ Truong លេងអោយ K-League មួយឆ្នាំក្រោយមកមកគាត់បានចុះហត្ថលេខាលើកិច្ចសន្យាខ្ចីជើងបន្តទៀតជាមួយក្លឹប Gangwon FC មុនពេលផ្លាស់មក​ Buriram ក្នុងលក្ខណ្ឌខ្ចីជើងដូចគ្នា។

នៅលើឆាកអន្តរជាតិកីឡាករវ័យក្មេងរូបនេះបានក្លាយជាកីឡាករដ៏ឆ្នើមក្នុងក្រុមជម្រើសជាតិវៀតណាមចាប់តាំងពីឆ្នាំ២០១៦ ហើយបាន បង្ហាញខ្លួនជាង ៣០លើក។ គាត់គឺជាផ្នែកមួយនៃក្រុមដែលបានឈ្នះពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ និងយុទ្ធនាការប្រកួត AFC Asian Cup ឆ្នាំ2019។ បច្ចុប្បន្ន Xuan Truong បានចូលហ្វឹកហាត់និងមានទំនាក់ទំនងជាមួយមិត្តរួមក្រុមថ្មីជាមួយអាវលេខ២១ សម្រាប់ការលេងអោយក្រុម Buriram។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.