v9
V9BET

ទើបតែឈ្នះថ្មីៗ!! Ramos ស្នើ Real Madrid ចុះហត្ថលេខាកីឡាករម្នាក់ពីក្រុមប្រជែងលីក At.Madrid

5 months ago​ | ដោយ V-Dr

ក្រោយពីបានជួបប្រទះនូវការចាប់ផ្តើមដ៏លំបាកមួយកាលពីរដូវកាលក្រុម Real Madrid បានទទួលជ័យជម្នះដ៏សំខាន់មួយក្នុងការប្រកួតជាមួយក្រុមរួមទីក្រុងគឺ Atletico Madrid កាលពីថ្ងៃសៅរ៏ទី៩ ខែកុម្ភៈ ២០១៩កន្លងមកនេះ។ ក្រុមរហស្សនាម Los Blancos បានផ្តួលក្រុម Los Rojiblancos ដោយគ្រាប់បាល់ស៊ុតបញ្ចូលទី ៣គ្រាប់នាំឱ្យពួកគេឡើងទៅឈរចំណាត់ថ្នាក់លេខ២ នៅលើតារាង La Liga ។ ទោះរងបរាជ័យប៉ុន្តែ Atletico Madrid បានធ្វើការវាយប្រយុទ្ធប្រកបភាពស្វិតស្វាញប៉ុន្តែជាចំណែកមួយយ៉ាងធំដែលត្រូវប្រឈមជាមួយ ប្រធានក្រុម Real Madrid កីឡាករខ្សែការពារជើងចាស់ Sergio Ramos ។

ការប្រកួតមានភាពចម្រូងចម្រាសជាមួយនិងការប្រើប្រាស់ប្រព័ន្ធវីដែអូជំនួយការអាជ្ញាកណ្តាលហៅកាត់ថា(VAR) ដែលធ្វើឱ្យក្រុមអ្នកគាំទ្រខឹង។ ភាពចម្រូងចម្រាសបែបនេះបានកើតឡើងនៅពេលដែល Vinicius របស់ក្រុម Real ត្រូវបានដួលហាក់ដូចជានៅក្រៅតំបន់គ្រោះថ្នាក់ទោះបីជាយ៉ាងណាក៏ដោយក្រោយពីបានមើលវីដេអូឡើងវិញអាជ្ញាកណ្តាល បានសំរេចផ្តល់ការពិន័យ ១១ម៉ែត្រហើយ Sergio Ramos ជាអ្នកសម្រេចខណៈអ្នកចាំទី Jan Oblak មិនអាចសង្គ្រោះគ្រាប់បាល់ទី២ នោះបានមុនពេលខ្សែប្រយុទ្ធស្លាប Gareth Bale បន្ថែមគ្រាប់បាល់១គ្រាប់ទៀត។ បញ្ចប់ការប្រកួតក្នុងលទ្ធផល At.Madrid ១ : ៣ Real Madrid ។

យោងតាមគេហទំព័រព័ត៌មានរបស់អេស្ប៉ាញ Don Balon បានឱ្យដឹងថា Sergio Ramos ប្រធានក្រុម Real Madrid មានការចាប់អារម្មណ៍ចំពោះការបំពេញតួនាទីរបស់ខ្សែការពារ Jose Maria Gimenez និងបានទទូចស្នើ អោយប្រធានក្លឹប Florentino Perez ចុះហត្ថលេខានាំយកកីឡាកររូបនោះមករួមក្រុមជាមួយខ្លួននៅកីឡាដ្ឋាន Santiago Bernabeu។

Gimenez កីឡាករអន្តរជាតិអ៊ុយរូហ្គាយបច្ចុប្បន្នមានវ័យ ២៤ឆ្នាំត្រូវបានមើលឃើញថាជាដៃគូដ៏សក្តិសមជាមួយមិត្តរួមជាតិ Dieogo Godin នៅក្នុងក្រុម At.Madrid នេះចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ។ ទោះជាយ៉ាងណាក៏ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រខាងលើ Gimenez អាចនិងធ្វើការសម្រេចចិត្តចាកចេញពីកីឡាដ្ឋាន Metropolitano របស់ At.Madrid ដើម្បីសម្លឹងរកការឈ្នះពានរង្វាន់ធំនាពេលអនាគត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Foxstartasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.