មកស្គាល់បេក្ខភាពខ្សែការពារ ៥រូបដែល Real Madrid ត្រៀមនាំយកមកជំនួស Sergio Ramos
ពេលវេលាចេះតែកន្លងទៅសម្រាប់កីឡាករ Sergio Ramos ស្របពេលវ័យកាន់តែច្រើនណាស់ទៅហើយដែរចំពោះខ្សែការពារអន្តរជាតិអេស្បាញរូបនេះ។ បច្ចុប្បន្នស្ថិតនៅក្នុងវ័យ៣២ឆ្នាំអតីតខ្សែការពារក្រុម Sevilla រូបនេះ នៅតែបង្ហាញទម្រង់លេងបានល្អក្នុងនាមជាខ្សែការពារកណ្តាលម្នាក់ដែលបានជួយក្លឹបមានមូលដ្ឋាននៅរាជធានីប្រទេសអេស្បាញឈ្នះពានរង្វាន់ធំជាច្រើនមានដូចជាពានChampion League និង La Liga ជាដើម ។យ៉ាងណាមិញក្រុម Los Blancos រឺអធិរាជស Real Madrid កំពុងសំលឹងមើលបេក្ខភាពកីឡាករ ៥រូប ដែលមានសមត្ថភាពជំនួសតំណែងRamos នាកីឡាដ្ឋាន Estadio Santiago Bernabeu បាន។ កីឡាករទាំង ៥នាក់នេះត្រូវបានគេហទំព័រ Fox Sport Asia ដកស្រង់យកមកចុះផ្សាយៈ
១. Milan Skriniar (Inter Milan)
Skriniar ខ្សែការពារកណ្តាលវ័យ២៣ឆ្នាំសញ្ជាតិសូវ៉ាគីរូបនេះគឺជាកីឡាករល្អបំផុតម្នាក់នៅក្របខណ្ឌ SerieA នាពេលបច្ចុប្បន្ន។ ជាមួយសមត្ថភាពនិងអាយុទើបតែ ២៣ឆ្នាំអតីតកីឡាករក្រុម Sampdoria រូបនេះពិតជាមានតម្លៃថ្លៃគួរសមផ្អែកលើទេពកោសល្យរបស់គេដែលពិតជាគួរកោតសរសើរ។
២. Kalidou Koulibaly (Napoli)
កីឡាករដើមកំណើតបារាំង ប៉ុន្តែបច្ចុប្បន្នមានសញ្ជាតិសេណេហ្គាល់វ័យ២៧ឆ្នាំរូបនេះ ជាកីឡាករល្អបំផុតម្នាក់នៅក្របខណ្ឌលីកកំពូលអ៊ីតាលីនាពេលបច្ចុប្បន្ន។ ជាមួយនិងភាពឆ្លាតវៃ និងបិនប្រសព្វ ធ្វើអោយរូបគេត្រូវបានក្លឹបជាច្រើន មានមហិច្ឆតាចង់បានរូបគេមករួមក្រុមជាច្រើននាពេលកន្លងមក ដូច្នេះតម្លៃខ្លួនរបស់ Koulibaly អាចនិងថ្លៃជាងខ្សែការពារមានកំណត់ត្រាថ្លៃបំផុតលើពិភពលោកគឺ Virgil Van Vijk របស់ក្រុម Liverpool ទៅទៀត។
៣. Marquinhos (PSG)
គោលនយោបាយបច្ចុប្បន្នរបស់ក្លិប Real Madrid គឺត្រូវចុះហត្ថលេខាលើកីឡាករវ័យក្មេងដែលមានសក្តានុពលខ្ពស់។ ក្នុងន័យនេះខ្សែការពារអន្តរជាតិប្រេស៊ីល Marquinhos របស់ក្លឹប PSG ជាគោលដៅសក្តិសមបំផុតព្រោះ រូបគេមានអាយុត្រឹមតែ ២៤ឆ្នាំប៉ុណ្ណោះ ហើយបានឆ្លងកាត់បទពិសោធន៏ច្រើនដូចមិត្តរួមក្រុមនិងរួមជាតិ Thiago Silva។ ទោះបីជាយ៉ាងណា Marquinhos មានតម្លៃថ្លៃដូចជា Koulibaly ប្រសិនក្លឹប Real Madrid ចង់ចុះហត្ថលេខាយកមករួមក្រុម។
៤. Matthijs De Ligt (Ajax)
Matthijs De Ligt បានអភិវឌ្ឍខ្លួនជាកីឡាករលំដាប់ថ្នាក់ពិភពលោកដូច Kylian Mbappe ដែលបានឈ្នះពានរង្វាន់ Golden Boy សម្រាប់កីឡាករមានវ័យក្រោម២១ឆ្នាំ (U21) នៅក្នុងពិភពលោក។ កីឡាករខ្សែការពារអន្តរជាតិហូឡង់រូបនេះបច្ចុប្បន្នមានវ័យ ១៩ឆ្នាំគឺជាប្រធានក្រុម Ajax ផងដែរ។ De Light គឺជាកីឡាករមានកេរ្តិ៍ឈ្មោះនិងសមត្ថភាពដែលសក្តិសមបំផុតសម្រាប់ក្រុម Real Madrid សម្រាប់ពេលខាងមុខ។ ទោះយ៉ាងណារូបគេក៏ទទួលបានចាប់អារម្មណ៏ខ្លាំងពីសំណាក់ក្រុមប្រជែងលីកគឺ Barcelona នៅរដូវក្តៅកន្លងមកនេះផងដែរ។
៥. Eder Militao
កីឡាករចុងក្រោយនេះគឺ Eder Militao។ កីឡាករអន្តរជាតិប្រេស៊ីលវ័យ២១ឆ្នាំរូបនេះមានទំនាក់ទំនងក្នុងការចុះ ហត្ថលេខានាំយកមកពង្រឹងក្រុម Real Madrid នៅពេលទីផ្សារដោះដូរកីឡាករដំណើរការប៉ុន្តែ ប៉ុន្តែបានជួបផលវិបាកមួយចំនួន និងពន្យារពេលកិច្ចព្រមព្រៀងនេះ។ Militao ត្រូវរំពឹងថានឹងចូលរួមក្នុងរដូវក្តៅខាងមុខនេះ ស្របពេលតម្លៃខ្លួនទិញផ្តាច់កុងត្រារបស់អតីតកីឡាករក្រុម Sao Paolo រូបនេះ គឺមិនច្រើនជាងកីឡាករ ៤រូបខាងលើទេគឹ ៥០លានអ៊ឺរ៉ូតែប៉ុណ្ណោះ។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia
ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធី ៖ https://bit.ly/2rxeFH2
ចូលលេងកំសាន្ត ៖ https://bit.ly/2A3HOyq
Facebook ៖ https://www.facebook.com/v9cambodia