v9
V9BET

Gareth Bale បង្កើតកំនត់ត្រាមួយក្រោយជួយ Real Madrid ផ្តួល At.Madrid ៣:១

1 week ago​ | ដោយ V-Dr

Gareth Bale បានបង្ហាញទម្រង់លេងល្អដោយរកបានគ្រាប់បាល់លើកទី១០០ ក្នុង ២១៧ប្រកួតសម្រាប់ក្រុម Real Madrid ខណៈដែលពួកគេបានផ្តួលក្រុម Atletico ក្នុងការប្រកួតក្លឹបរួមទីក្រុងរាជធានីម៉ាឌ្រីដរបស់អេស្បាញ ដើម្បីដណ្តើមកៅអីលេខ២ គោលបំណងបង្កើនឪកាសប្រជែងក្រុមការពារតំណែងជើងឯក Barcelona នៅក្របខណ្ឌ La Liga សប្តាហ៏ទី២៣ កាលពីយប់ថ្ងៃសៅរ៏ ទី៩ កុម្ភៈ ២០១៩ ។

ខ្សែការពារអន្តរជាតិប្រេស៊ីល Casemiro បានរកគ្រាប់បាល់បើកឆាកជាមួយនឹងការហក់ទាត់បាល់បកក្រោយបញ្ចូលទីយ៉ាងល្អនៅនាទីទី១៦ ប៉ុន្តែកីឡាករខ្សែប្រយុទ្ធបារាំង Antoine Griezmann បានរកគ្រាប់បាល់វាយបកតាមស្មើវិញនៅនាទីទី២៥។ ខ្សែការពារ Sergio Ramos មានឪកាស រកបានគ្រាប់បាល់ ពិន័យ ១១ម៉ែត្របន្ទាប់ពី Vinicius Jr អូសបាល់ចូលតំបន់គ្រោះថ្នាក់ហើយត្រូវបានកីឡាករ At.Madrid រារាំងធ្វើអោយដួល។ Bale ស៊ុតជើងឆ្វេងសម្រេចគ្រាប់បាល់ចុងក្រោយបន្ទាប់ពី Luka Modric បញ្ជូនបាល់មក(Asssist) ខណៈអ្នកចាំទី Jan Oblak មិនអាចសង្គ្រោះបាល់បានទេ។ Atletico Madrid បានបញ្ចប់ជាមួយបរាជ័យនៅសល់គ្នាលេងតែ ១០នាក់ ក្រោយពីកីឡាករ Thomas Partey ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតលឿងជាលើកទីពីរតាំងពីនាទីទី៨០ មកម្លេះ។

ក្រុម Real Madrid បានទទួលជ័យជំនះ ៦លើកក្នុងចំណោម ៧ប្រកួតចុងក្រោយរបស់ពួកគេ និងស្មើ ១-១ ជាមួយនឹងក្រុម Barcelona ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey កាលពីថ្ងៃពុធ។ ជ័យជំនះនេះបាន ដែលនាំអោយក្រុមអធិរាជសមានគម្លាតត្រឹមតែ ៥ពិន្ទុ ពីក្រុមនាំមុខតារាង La Liga គឺ Barcelona។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.