v9
V9BET

លោក Emery ចង់បញ្ចប់រដូវកាល Top៤ ខណៈ Arsenal ផ្តួលក្រុមបាតតារាង Huddersifield

2 months ago​ | ដោយ V-Dr

លោក Unai Emery អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បាននិយាយថាការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ4 (Top៤)នឹងមានការលំបាក ប៉ុន្តែយើងអាចនៅមានឪកាសធ្វើបានបន្ទាប់ពីការទទួលជ័យជម្នះជាលើកទី១ ក្រៅទឹកដីគិតចាប់តាំងពីខកខានតាំងពីខែវិច្ឆិកាសម្រាប់ជ័យជំនះលើក្រុម Huddersfield។ លទ្ធផលនេះបានឃើញក្រុមកាំភ្លើងធំដែលស្ថិតនៅលំដាប់លេខ៥ និងមានគម្លាត ១ពិន្ទុបន្ទាប់ពីនៃក្រុម Manchester United។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Emery បាននិយាយថា: យើងបានលេង ២៦ប្រកួតហើយហើយយើងមានគម្លាតពីក្រុម Manchester United តែ ១ពិន្ទុប៉ុណ្ណោះ។ ប្រសិនសួរថាតើវាងាយស្រួល ឬពិបាកសម្រាប់យើងបន្ទាប់មកខ្ញុំគិតថាវាជាការលំបាក ប៉ុន្តែយើងអាចធ្វើបានហើយកំពុងស្ថិតនៅលើផ្លូវទៅរកគោលដៅនោះ

២គ្រាប់របស់ Arsenal រកបានដោយកីឡាករ Iwobi នៅនាទីទី១៦(ជាគ្រាប់ទី៣សម្រាប់ និង Lacazette នៅនាទីទី៤៤ ខណៈក្រុម Huddersfield Town រកបាន ១គ្រាប់វាយបកវិញដោយកំហុសរបស់កីឡាករ Kolasinac ធ្វើអោយបាល់ចូលទីខ្លួនឯងនៅនាទីទី(៩០+៣)។

Huddersfield នៅតែបន្តឈរនៅបាតតារាងក្របខណ្ឌ Premier League និងត្រូវការពិន្ទុរហូតដល់ ១៣ពិន្ទុដើម្បីរក្សាសុវត្ថិភាពស្របពេលការប្រកួតរដូវកាលថ្មីនេះនៅសល់តែ ១២ប្រកួតទៀតនិងបញ្ចប់ហើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.