v9
V9BET

Ronaldo រក្សាការរកបានគ្រាប់បាល់ ខណៈ Juventus នាំមុខ ១១ពិន្ទុដាច់

2 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់បាល់ទី១៨ របស់គេក្នុងការប្រកួតក្របខ័ណ្ឌលីក នៅរដូវកាលនេះ ខណៈដែលក្រុម Juventus បានស្តារមុខមាត់ពីការបញ្ចប់ក្នុងលទ្ធផលស្មើកាលពីសប្តាហ៍មុន ដើម្បីនាំមុខ ១១ពិន្ទុដាច់នៅលើតារាងក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ ក្រោយពីបានយកឈ្នះលើក្រុម Sassuolo ក្នុងលទ្ធផល ៣-០។

Ronaldo បានបង្ហាញពីទម្រង់លេងយ៉ាងល្អ និងបានស៊ុតបាល់បញ្ចូលទី បន្ទាប់ពីនាទី ទី៧០ ខណៈដែលខ្សែបម្រើ Sami Khedira បានរកគ្រាប់បាល់បើឆាក ក្នុងទីក្រុង Modena ខណៈដែលខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Emre Can បានរកគ្រាប់បាល់ទី៣ នៅរយៈពេល៤នាទីចុងក្រោយ។

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុម Parma កាលពីសប្តាហ៍មុន បើទោះបីខ្សែប្រយុទ្ធអន្តរព័រទុយហ្គាល់ Ronaldo រកបាន២គ្រាប់ក៏ដោយ។ បច្ចុប្បន្ន ពួកគេបានធ្វើឲ្យក្រុមឈរលេខ២ Napoli ដេញតាមពីក្រោយយ៉ាងឆ្ងាយ ក្រោយពីក្រុមរបស់លោក Carlo Ancelotti បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Fiorentina កាលពីថ្ងៃសៅរ៍។ ខ្សែប្រយុទ្ធ Paulo Dybala បានចូលលេងក្នុងនាមជាកីឡាករបម្រុងម្តងទៀត មុននឹងចូលលេងនៅចុងម៉ោងសម្រាប់ក្រុម Juventus ដើម្បីជួយបង្កើតឲ្យមានគ្រាប់បាល់ទី៣ ខណៈដែលលោកគ្រូបង្វឹក Massimiliano Allegri បាននិយាយថា លោកត្រូវតែស្វែងរកតុល្យភាពដ៏ត្រឹមត្រូវ។ លោក Allegri បានឲ្យដឹងថា៖ «Ronaldo និង Dybala ពិតជាអាចលេងជាមួយគ្នាបាន ហើយពួកគេនឹងធ្វើបាន ប៉ុន្តែ យើងត្រូវតែឲ្យគ្រប់គ្នាខិតខំព្យាយាម ដើម្បីរក្សាធ្វើឲ្យក្រុមនេះមានតុល្យភាព»។ លោកបានបន្ថែមទៀតថា៖ «វាអាស្រ័យទៅលើអ្នកដែលលេងជាមួយ។ ក្រុម Sassuolo មានតំបន់បម្រើយ៉ាងរឹងមាំ ហេតុនេះ ខ្ញុំត្រូវតែធ្វើឲ្យក្រុមរបស់ខ្ញុំមានតុល្យភាពនៅថ្ងៃនោះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.