v9
V9BET

Liverpool ឡើងមកឈេរកំពូលតារាង Premier League វិញក្រោយផ្តួល Bournemouth ៣:0

1 week ago​ | ដោយ V-Dr

បីថ្ងៃក្រោយពីក្រុម Manchester City បានឈរនៅទីកំពូលតារាងបណ្តោះអាសន្ន ក្រុមរបស់លោក Jurgen Klopp បានឆ្លើយតបតាមរបៀបនៃការប្រកួតប្រជែងមួយ ក្រោយពីក្រុមរហស្សនាមហង្សក្រហម Liverpool បានវិលត្រលប់ទៅកាន់ក្របខណ្ឌកំពូល Premier League ជាមួយនឹងការបង្ហាញទម្រង់លេងល្អបំផុតនៅកីឡាដ្ឋាន Anfield ក្នុងនាមជាម្ចាស់ផ្ទះ ដោយបានផ្តួលក្រុម Bournemouth ដើម្បីបន្តកំនត់ត្រាឈ្នះក្រៅទឹកដី ៨ប្រកួតចុងក្រោយជាប់ៗគ្នា។

៣គ្រាប់របស់ Liverpoolរកបានដោយកីឡាករ Sadio Mane តែតបញ្ចូលទីនៅនាទីទី២៤, កីឡាករ Wijnaldum រកបានគ្រាប់បាល់បញ្ចូលទីនៅនាទីទី៣៤ ដោយការឆ្កឹះរំលងអ្នកចាំទី និង Salah នៅនាទីទី៤៨ ដោយការស៊ុតបញ្ចូលទីជើងឆ្វេង បន្ទាប់ពីការបញ្ជូនបាល់មកក្រោយ(Assist)របស់កីឡាករខ្សែប្រយុទ្ធ Firmino។

ក្រុម Liverpool បានឈរនៅទីកំពូលតារាងវិញហើយក្រោយផ្តួល Bournemouth ៣:0 ហើយមានគម្លាតពីក្រុមការពារតំណែងជើងឯក Man.City ចំនួន ៣ពិន្ទុ ខណៈក្រុមមេឃខៀវ Man.City ត្រូវតទល់ជាមួយក្រុមតោខៀវ Chelsea នាកីឡាដ្ឋាន Etihad Stadium នារាត្រីថ្ងៃអាទិត្យនេះ។ ប្រសិនបើ Man.City អាចផ្តួល Chelsea បាននោះក្រុមនិងឡើងមកឈរនៅលេខរៀងទី១ វិញ ពីព្រោះ Man.City មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។

កែសម្រួលដោយ៖ Cambsoport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.