v9
V9BET

គួរអាសូរ! ទីបំផុតរកឃើញសាកសពកីឡាករ​ Emiliano Sala ហើយ

2 weeks ago​ | ដោយ V-Dr

ប៉ូលីសមកពីតំបន់ Dorset នាឆ្នេរភាគខាងត្បូងចក្រភពអង់គ្លេស នៅយប់ថ្ងៃព្រហស្បតិ៍បានបញ្ជាក់អំពីអត្តសញ្ញាណនិងកំណត់ថា បំណែកសាកសពដែលត្រូវបានរកឃើញនោះគឺជារាងកាយរបស់ Emiliano Sala កីឡាករបាល់ទាត់របស់ក្លឹប Cardiff ត្រូវបានរកឃើញចេញពីបំណែកនៃយន្ដហោះដែលជួបគ្រោះថ្នាក់នោះ។ សាកសពត្រូវបានរកឃើញនៅល្ងាចថ្ងៃពុធនេះបន្ទាប់ពីបំណែកនៃយន្តហោះដែលបាក់បែកត្រូវបានរកឃើញនៅព្រឹកថ្ងៃអាទិត្យសប្តាហ៏មុន។ ការស្វែងរកសាកសព របស់ Sala និងអ្នកបើកយន្តហោះគឺត្រូវបានគេផ្អាកម្តងរួចមកហើយ ប៉ុន្តែដោយសារតែមានចិត្តអាណិតស្រលាញ់ជាពន់ពេក ទើបធ្វើអោយមជ្ឈដ្ឋានបាល់ទាត់និងសប្បុរសជនជាពិសេសកីឡាករល្បីៗមានដូចជា Mbappe, Messi ជាដើមបានផ្តល់ថវិកាដើម្បីអោយសេវាឯកជនធ្វើកិច្ចការងារនេះរហូតទទួលបានលទ្ធផលដូច្នេះ។

Sala កីឡាករអន្តរជាតិអាហ្សង់ទីនបច្ចុប្បន្នមានវ័យ ២៨ឆ្នាំបានធ្វើដំណើរចេញពីទីក្រុង Nantes ទៅកាន់ទីក្រុង Cardiff ប្រទេសវេលដើម្បីត្រៀមហ្វឹកហាត់ជាមួយក្រុមថ្មី ប៉ុន្តែបានជួបរឿងអកុសល ជាមួយនិងអ្នកបើកបរ David Ibbotson និងបានបាត់ចេញពីប្រព័ន្ធតាមដានរ៉ាដានៅចំនុចប្រជុំកោះ Guernsey ចាប់តាំងពីថ្ងៃទី២១ ខែមករា ២០១៩ មកម្លេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់កម្លាំងស៊ើបអង្កេតនិងស្វែងរក បាននិយាយថា: សាកសពរបស់ Sala ត្រូវបានក្រុមការងារនាំយកទៅកាន់ Portland Port នាថ្ងៃព្រហស្បតិ៍ទី៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ត្រូវបានគេកំណត់អត្តសញ្ញាណជាផ្លូវការដោយ HM Coroner ថាជាកីឡាករបាល់ទាត់អាជីព Emiliano Sala ស្របពេលគ្រួសាររបស់លោក Sala និងអ្នកបើកយន្ដហោះលោក David Ibbotson បានទទួលនៅពណ៌នេះហើយកំពុងតែដុតដៃដុតជើងមកកាន់ទីកន្លែងទទួលសព។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.