v9
V9BET

តោះ! មកស្គាល់ជីវិតខ្លាចាស់ក្នុងពិភពគុន ចាន់ រតនា ក្រៅសង្វៀនប្រដាល់បន្តិចមើល!

2 months ago​ | ដោយ V-Dr

តារាប្រដាល់ក្នុងទ្រុង ONE Championship ដ៏មានប្រជាប្រិយភាព ចាន់ រតនា ដែលគេស្គាល់ថាជាខ្លាចាស់ក្នុងពិភពគុន ហើយដែលនៅតែខំសាងកេរ្តិ៍ឈ្មោះល្បីមិនដកថយសោះឡើយ។

កាលពីដើមខែធ្នូ កន្លងទៅ គាត់ត្រលប់ចូលប្រកួតធ្វើឲ្យកក្រើកទ្រុងធំ ONE: DESTINY OF CHAMPION ម្តងទៀតដោយបានបំបាក់ជើងខ្លាំងរបស់ឥណ្ឌូនេស៊ី Abro Fernandes ជាកីឡាករមិនធ្លាប់ចាញ់ពីមុនឲ្យចុះចាញ់ក្រោមកណ្តាប់ដៃ រតនា ក្នុងទឹកទី២។ សមត្ថភាពដ៏ប៊ិនប្រសប់ខាងគុនខ្មែរ និងគុនចម្រុះរបស់អ្នកលេងវ័យ ៣២ឆ្នាំនេះ ត្រូវបានគេឃើញនិងស្ញប់ស្ញែងពាសពេញផ្ទៃប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេសទូទាំងពិភពលោកផងដែរ។

យ៉ាងណាមិញ ពុំសូវមានមនុស្សម្នាស្គាល់ច្រើនពីជីវិតខាងក្រៅសង្វៀនប្រដាល់ឡើយ។ ដូច្នេះ យើងបានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយគាត់ហើយយក ៥ចំណុចដែលបងប្អូនជនរួមជាតិមិនទាន់ដឹងពី ចាន់ រតនា៖

១. គាត់ ចូលចិត្តមើលរឿងដាយណូស័រ និងរឿងសត្វចម្លែក

ដូចជាមិនចំឡែកទេបើ រតនា ចូលចិត្តមើលរឿងវាយកាប់ចាក់គ្នានោះ ពីព្រោះគាត់ខាងក្បាច់គុនស្រាប់ តែគួរឲ្យភ្ញាក់ផ្អើលនោះ គឺតាមពិតគាត់ចូលចិត្តមើលរឿងបែបតុក្កតាសត្វចម្លែក រឿងដាយណូស័រ ជាជាងរឿងវីរបុរសមែនទែនទៅវិញ។

អ្នកជំនាញគុនខ្មែររូបនេះ ប្រាប់ថាគាត់មិនសូវមានពេលទំនេរដើម្បីអង្គុយមើលរឿងច្រើនទេ ប៉ុន្តែបើមានពេលទំនេរខ្លះវិញ គឺគាត់នឹងមើលរឿងប្រភេទនេះ ហើយចូលចិត្តមើលតាំងពីនៅតូចដល់ធំទៀតផង។ «ខ្ញុំចូលចិត្តរឿងដាយណូស័រ ហើយរឿងតុក្កតាមួយនោះដែលមានសត្វចម្លែកធំៗវាយគ្នា។ ពីតូចចូលចិត្តមើល ដល់ឥឡូវក៏ចូលចិត្តមើលដែរ!»។

២. ស្រលាញ់ស៊ុបពែរមែន

មានមនុស្សម្នាជាច្រើនចាត់ទុក រតនា ដូចជាវីរបុរសលើដីម្នាក់អីចឹង ប៉ុន្តែបើសួរទៅ រតនា ឲ្យគាត់ជ្រើសរើស វីរបុរសប្រចាំចិត្តគាត់វិញគឺគាត់ជ្រើសយក ស៊ុបពែរមែន។

ហេតុផលសាមញ្ញបំផុតគឺ៖ «ខ្ញុំចង់បានដូចស៊ុបពែមែន មកពីគាត់ចេះគ្រប់យ៉ាង ចេះទាំងហោះ ទាំងកម្លាំងខ្លាំង និយាយទៅចង់មានទាំងអស់ដូចគាត់»។

៣. រៀនអ្វីក៏ឆាប់ចេះ

រតនា ជាកូនប្រុសម្នាក់ដែលមានឈាមជ័រក្នុងគ្រួសារក្បាច់គុនបុរាណខ្មែរ យុទ្ធគុនខម ដែលគាត់បានរៀនចេះដឹងក្បាច់គុននេះលោកឪពុកគាត់ផ្ទាល់។ ចាប់តាំងពីចាប់ហាត់ក្បាច់គុនពីកុមារភាពមក រតនា ខិតខំហាត់ក្បាច់ស្នៀតដូចសំលៀងអាវុធប្រយុទ្ធអីចឹង រហូតមកដល់សព្វថ្ងៃទទួលបានជោគជ័យខ្លាំងដូចបានដុះស្លាបហើរ ក្នុងពិភពក្បាច់គុនទាំងក្នុង និងក្រៅប្រទេស។

ភាពរីកចម្រើនខ្លាំងខាងក្បាច់គុននេះ គឺត្រូវអរគុណដល់សមត្ថភាពពិសេសរបស់គាត់ ដែលអាចចាប់អ្វី ឬរៀនអ្វីក៏អាចឆាប់ចេះរហ័សជាងគេ។ គាត់ថា៖ «ខ្ញុំរៀនឆាប់ចេះណាស់ ស្អីក៏ដោយ ពេលខ្ញុំឃើញគេធ្វើអ្វី ខ្ញុំអាចធ្វើតាមបានដូចគ្នាតែម្តង! ទាំងរៀបចាប់ក្លេរ ទាំងធ្វើម្ហូបក៏ដោយ ឃើញភ្លាមចេះធ្វើភ្លាម!»

៤. មោទនភាពធំជាងគេគឺប្រកួតក្នុងទ្រុង ONE Championship

ចាន់ រតនា ធ្លាប់ប្រកួតជាលើកទីមួយនៅក្នុងស្ថាប័នក្បាច់គុនធំជាងគេគឺកាលពីខែកញ្ញា ឆ្នាំ២០១៤ នាព្រឹត្តិការណ៍ ONE: RISE OF THE KINGDOM ដែលកាលនោះគេធ្វើនៅទីក្រុងភ្នំពេញ។ ប៉ុន្តែសម្រាប់គាត់ការប្រកួតម្តងទៀតនៅថ្ងៃទី២៥ ខែមីនា ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ព្រឹត្តិការណ៍ ONE: AGE OF CHAMPIONS ដែលគាត់បានទទួលបានជ័យជម្នះដ៏អស្ចារ្យមួយទៀត ធ្វើឲ្យគាត់ភ្ញាក់ខ្លួនព្រើតពីអនាគតល្អដែលនឹងចាប់ផ្តើមបន្ទាប់ពីប្រកួតលើសង្វៀនពិភពលោកនេះទៅ។

«កាលឈ្នះប្រកួតនៅ ONE Championship លើកដំបូងនៅភ្នំពេញ មានអារម្មណ៍ដូចធម្មតា! ប៉ុន្តែដល់វាយឈ្នះ Ramon Gonzales នៅម៉ាឡេស៊ីវិញ ខ្ញុំមកផ្ទះវិញទាំងរំភើបផង និងសប្បាយខ្លាំងតែម្តង!»។

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ Matias Andres

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.