v9
V9BET

Man City ផ្តួល Everton ដើម្បីទម្លាក់ Liverpool ចេញពីកំពូលតារាង

2 months ago​ | ដោយ V-Dr

ក្រុម Manchester City បានដណ្តើមយកចំណាត់ថ្នាក់លេខ១ នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Everton ដើម្បីឡើងឈរពីលើក្រុម Liverpool ដោយសារតែចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី។

ក្រុមរបស់លោក Pep Guardiola បានរកគ្រាប់បាល់នាំមុខមុនតាមរយៈការតែតបាល់របស់ខ្សែការពារ Aymeric Laporte នៅបញ្ចប់តង់ទី១ នាកីឡដ្ឋាន Goodison Park។ ខ្សែប្រយុទ្ធ Grabriel Jesus បានស៊ុតបាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួត ដើម្បីបំពេញជ័យជម្នះមួយ ដែលបានជួយឲ្យក្រុមម្ចាស់ការពារតំណែងជើងឯក Man City តាមស្មើពិន្ទុជាមួយនឹងក្រុម Liverpool និងអនុញ្ញាតឲ្យពួកគេវិលទៅកាន់កំពូលតារាងវិញតែម្តង។

ក្រុមឈរលេខ២ Liverpool នៅសល់១ប្រកួតទៀតក្នុងដៃច្រើនជាង Man City ដែលបានលេងជាមួយនឹងក្រុម Everton ដោយសារតែត្រូវធ្វើការប្រកួតដណ្តើមពាន League Cup វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Chelsea នៅចុងខែនេះ។ វាមិនមែនជាការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ក្រុម Man City ឡើយ ប៉ុន្តែ វាគ្រប់គ្រាន់ក្នុងការដាក់ស្ពាធលើក្រុមធ្លាក់ទម្រង់លេងរបស់លោក Jurgen Klopp ដែលបានគ្រប់គ្រងចំណាត់ថ្នាក់លេខ១តាំងពីថ្ងៃទី៨ ខែធ្នូ។ ការទទួលលទ្ធផលស្មើ២លើកជាប់ៗគ្នារបស់ក្រុម Liverpool ពេលជួបក្រុម Leicester និង West Ham បានអនុញ្ញាតឲ្យ Man City វិលទៅកាន់ការប្រជែងពានវិញ ក្រោយពី Liverpool ហាក់បានគ្រប់គ្រងស្ទើរតែទាំងស្រុងទៅហើយ ខណៈដែលពួកគេសម្លឹងរកការឈ្នះពានអង់គ្លេសជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.