v9
V9BET

Wayne Rooney យល់ថា Man.United គួរតែងតាំងគ្រូបង្វឹករូបនេះវិញ ប្រសិនខកខានជ្រើសយក Solskajaer

2 months ago​ | ដោយ V-Dr

អតីតខ្សែប្រយុទ្ធ Man.United កីឡាករ Wayne Rooney បាននិយាយថាៈ លោក Mauricio Pochettino បច្ចុប្បន្នជាគ្រូបង្វឹករបស់ក្រុម Tottenham សក្តិសមបំផុតសម្រាប់ដឹកនាំក្រុម Manchester United ប្រសិនក្រុមមិនបានតែងតាំងគ្រូបង្វឹកបណ្តោះអាសន្ននាពេលបច្ចុប្បន្នគឺលោក Ole Gunnar Solskjaer ជាគ្រូអចិន្រ្តៃយ៏នោះទេ។ លោក Pochettino មានការផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចូលមកដឹកនាំជាអ្នកចាត់ការទូទៅ អចិន្ត្រៃយ៍នៅទឹកដី Old Trafford គិតចាប់តាំងពីលោក Mourinho ត្រូវបានក្លឹបបញ្ចប់តំណែងតាំងពីខែធ្នូ ២០១៨ មកម្លេះ។

Solskjaer អតីតមិត្តរួមក្រុម Man Utd ដែលធ្លាប់លេងជាមួយ Rooney បានបានចូលមកដឹកនាំក្រុមចាប់តាំងពី ខែធ្នូចំនួនប្រកួត ១០ប្រកួតមិនដែលចាញ់។ Rooney បាននិយាយប្រាប់សារព័ត៌មាន CNN ថា : វាពិតជាល្អណាស់ ដែលបានឃើញ Ole Gunnar បន្តដឹកនាំក្រុមជាមួយទម្រង់លេងបែបនេះហើយទទួលបានជោគជ័យនៅលើទីលាន។ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានបន្ថែមទៀតថា ប៉ុន្តែប្រសិនជាក្លឹបមានជម្រើសផ្សេងនោះ ខ្ញុំគិតថា Pochettino គឺជាគ្រូបង្វឹកតែម្នាក់គត់និងមកបន្តកិច្ចការនេះ

ទោះបីជាយ៉ាងណាលោក Solskjaer ដែលធ្លាប់លេងអោយ Man.United បាន ៣៦៤ប្រកួតកាលពីអតីតកាល ត្រូវបានក្លឹបផ្តល់សេចក្តីទុកចិត្តផ្តល់ តំណែងជំនួសគ្រូបង្វឹកអាហ្សង់ទីនលោក Pochettino ក្រោយពីក្លឹបចែកផ្លូវគ្នាជាមួយ លោក Jose Mourinho រូចមក។

ក្រុម Man United រកបាន ២២ពិន្ទុក្នុងការប្រកួតលីកកំពូលចំនួន៨ នៅក្រោមការដឹកនាំ Solskjaer របស់គ្រូបង្វឹកសញ្ជាតិន័រវេនិងទទួលបាន ២៦ពិន្ទុក្នុងចំណោម ១៧ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Mourinho ហើយក៏បានឈានដល់ជុំទី៥ នៃក្របខ័ណ្ឌ FA Cup បន្ទាប់ពីបានផ្តួល Arsenal ក្នុងជុំទី ៤កន្លងមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.