v9
V9BET

លោក ស សុខា ថា ស៊ីហ្គេម ឆ្នាំ២០២៣ យើងនឹងមិនអាចទៅរួច បើសិនជា…

2 months ago​ | ដោយ V-Dr

កូនប្រុសរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង លោក ស សុខា ដែលទើបមកកាន់តួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម របស់កម្ពុជា នៅឆ្នាំ២០២៣ នឹងមិនអាចទទួលបានជោគជ័យនោះទេ បើសិនជាយើងមិនអាចចម្រាញ់រកបានធនធានមនុស្ស ដែលចេះដឹង និងមានសមត្ថភាពពិតប្រាកដទេនោះ។

លោកបានថ្លែងថា៖ «ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ បើយើងមិនខិតខំប្រឹងប្រែងចម្រាញ់រកធនធានមនុស្ស ដែលគាត់ចេះដឹង ឬមានសមត្ថភាពពិតប្រាកដទេ គឺយើងខំប្រឹងប៉ុណ្ណា ក៏ទៅមិនរួចដែរ»។

លោកបានបន្ថែមថា៖«អ៊ីចឹងការទទួលបាននូវមេដាយនេះ ខ្ញុំបាទ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នឹងមានវិធានការបន្ថែម ក្នុងការប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាល ដើម្បីឲ្យចូលមករួមរស់ជាមួយគ្នា អាចរយៈពេល១ ឬ២ឆ្នាំ មុនពេលស៊ីហ្គេម ឆ្នាំ២០២៣ ឈានចូលមកដល់»។

ការលើកឡើងរបស់លោក ស សុខា ត្រូវបានធ្វើឡើង ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ ដែលទើបបានបញ្ចប់ កាលពីថ្ងៃអង្គារ ម្សិលមិញ ខណៈកិច្ចប្រជុំនេះ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះលោក ស សុខា ក៏បានអំពាវនាវឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាសហព័ន្ធកីឡាជាតិ បើកចិត្តឲ្យបានទំលាយ កុំប្រកាន់បក្ខពួក ក្នុងការបញ្ជូនអត្តពលិកមានទេពកោសល្យឲ្យឡើងមកប្រកួតថ្នាក់ជាតិ និងការជ្រើសរើសក្រុមយុវជនថ្នាលជម្រើសជាតិ ផងដែរ។

លោក ស សុខា បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសំណូមពរឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីលា ទាំងអស់ យកចិត្តទុកដាក់ លើការបញ្ជូនអត្តពលិកឲ្យឡើងមកប្រកួតថ្នាក់ជាតិ គឺធ្វើម៉េចបើកឲ្យបានទំលំទូលាយក្នុងការជ្រើសជាតិកីឡាករថ្នាលជម្រើសជាតិ ឬអត្តពលិកត្រៀមជាក្រុមថ្នាល ដោយយើងមិនអាចយកតែបងប្អូន ឬមិត្តភ័ក្តិ ឬកូនចៅមកហាត់ ដើម្បីផ្តល់ឱកាសទេ គឺយើងត្រូវផ្តល់ឱកាសឲ្យជារួម»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.