v9
V9BET

គួរសង្វេគ! សុនខរបស់ Sala ឈររង់ចាំម្ចាស់ត្រលប់មកផ្ទះវិញ ខណៈតម្រុយនៃការរុករកកំពុងមានពន្លឺ

2 months ago​ | ដោយ V-Dr

រូបភាពត្រូវបានបង្ហោះក្នុងគេហទំព័រកីឡា The Sun ដែលបង្ហាញពីសត្វសុនខដ៏ស្មោះត្រង់មួយក្បាលរបស់ខ្សែប្រយុទ្ធ Emiliano Sala នៅតែរងចាំដោយអត់ធ្មត់ចំពោះម្ចាស់ដែលជាកីឡាករបាល់ទាត់ឆ្នើមម្នាក់របស់អតីតក្លឹប Nantes ដែលបាន បាត់ដំណឹងរហូតដល់ទៅ ២សប្តាហ៍មកហើយបន្ទាប់ពីជួបហេតុការណ៏អកុសលធ្លាក់យន្ដហោះឯកជននៅជិតចក្រភពអង់គ្លេសនាប្រជុំកោះ English Channel ក្នុងពេលធ្វើដំណើរទៅកាន់ទីក្រុង Cardiff ដើម្បីចូលរួមជាមួយក្លឹបថ្មីរបស់គេនៅទីនោះ។

បងស្រីរបស់ខ្សែប្រយុទ្ធ Sala គឺនាង Emiliano Romina បានចែករំលែករូបភាពថតបានគួរអោយសង្វេគមួយនេះកាលពីថ្ងៃ នៅថ្ងៃសៅរ៍ Nala កំពុងសម្លឹងមើលចេញពីក្នុងផ្ទះសំដៅទៅទីឆ្ងាយ។ទោះបីជាបែបនេះក្តីមានតំរុយសម្រាប់ក្រុមអ្នកស៊ើបអង្កេតនិងក្រុមអ្នកមុជទឹកបានរកឃើញសាកសព ប៉ុន្តែមិនទាន់បាន់កំនត់អត្តសញ្ញាណថាសាកសពនេះគឺជា Sala សញ្ជាតិអាហ្សង់ទីនអាយុ ២៨ ឆ្នាំនិងអ្នកបើកបរជាពីឡូតជនជាតិអង់គ្លេសឈ្មោះ Dave Ibbotson អាយុ ៥៩ឆ្នាំ នោះរឺយ៉ាងណាទេក្រោយពីត្រូវបានគេរកឃើញនៅតំបន់ Guernsey។

គួរបញ្ជាក់ថាពួកគេបានធ្វើដំណើរដោយជើងយន្តហោះពី Nantes ប្រទេសបារាំងទៅកាន់ទីក្រុង Cardiff ប្រទេសវេល នៅថ្ងៃទី២១ ខែមករាស្របពេលយន្ដហោះបានបាត់ដានពីប្រព័ន្ធរ៉ាដា។ ក្រុមអ្នករុករកបានបោះបង់ការស្រាវជ្រាវលើកទី១ ទៅហើយ ប៉ុន្តែដោយសារមានការគាំទ្រពីសប្បុរសជន និងប្រិយមិត្តកីឡាករបាល់ទាត់ជាច្រើនបានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួលសេវាឯកជនក្នុងការរុករកអោយឃើញលទ្ធផលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.