v9
V9BET

ត្រលប់មកវិញនាំសំណាងភ្លាម! Son ស៊ុត ១គ្រាប់ជួយ Tottenham ផ្តួល Newcastle ចុងម៉ោង

2 weeks ago​ | ដោយ V-Dr

លោក Mauricio Pochettino គ្រូបង្វឹក Tottenham បានប្រៀបធៀបកម្រិតថាមពលលេងរបស់ Son Heung-min ទៅជាអាគុយដែលកាន់ភ្លើងបន្ទាប់ពីរូបគេបានជួយក្រុមម្ចាស់ផ្ទះ Tottenham ផ្តួល Newcastle ក្នុងលទ្ធផល ១:0 នៅនាទីទី៨៣ មុនបញ្ចប់ការប្រកួតតង់ទី២ សម្រាប់ក្របខណ្ឌ Premier League។ Son ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះមានឪកាសរកបានគ្រាប់បាល់បញ្ចូលទីបន្ទាប់ពី កីឡាករ Martin Dubravk ដោយមិនអាចរារាំងពីការស៊ុតរបស់កីឡាករវ័យ ២៦ឆ្នាំរូបនេះបាន។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Pochettino បន្តថាៈ Son គឺជាកីឡាករដែលលេងប្រកបដោយកំលាំងនិងថាមពលខ្លាំងក្លាពោលគឺលេងមិនចេះថមថយកំលាំងរហូតដល់អស់ថ្មនោះទេ។ នៅលើទីលានគាត់បានបញ្ចចេញសមត្ថភាព និងសេចក្តីព្យាយាមបានក្លាំងក្លាបំផុត។

ការទទួលជ័យជម្នះនេះមានន័យថាក្រុមរបស់លោក Pochettino បានបង្កើតកំណត់ត្រាក្នុងក្របខ័ណ្ឌ Premier League ខណៈដែលពួកគេបានឈានដល់ការប្រកួតចំនួន ២៩ប្រកួតជាប់ៗគ្នាដោយមិនមានលទ្ធផលស្មើ គឺចាញ់ និងឈ្នះដោយបានបំបែកកំណត់ត្រាក្រុម Bolton ដែលធ្លាប់ធ្វើបានចំនួន ២៨ប្រកួតក្នុងឆ្នាំ ២០១១កន្លងទៅ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.