v9
V9BET

លោក Sarri ថា Higuain និង Hazard លេងស៊ីសង្វាក់គ្នាល្អ

2 weeks ago​ | ដោយ V-Dr

លោក Maurizio Sarri គ្រូបង្វឹក Chelsea បាននិយាយថា Gonzalo Higuain និង Eden Hazard គឺសមនឹងលេងជាមួយគ្នាខណៈពេលដែលកីឡាករទាំងពីរស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងជ័យជម្នះរបស់ក្រុម Chelsea លើ Huddersfield ក្នុងលទ្ធផល ៥:0 រកបានដោយ Higuain ២គ្រាប់, Hazard២គ្រាប់ និងLuiz ១គ្រាប់។ លទ្ធផលនេះបានធ្វើឱ្យក្រុមឡើងទៅលំដាប់កំពូលទាំង៤ វិញក្នុងការប្រកួតក្របខណ្ឌ Prmier League កាលពីថ្ងៃទី៣ កុម្ភៈ ២០១៩ នេះ។

គឺជាជោគជ័យដំបូងសម្រាប់ Higuain ចាប់តាំងពីការចុះហត្ថលេខាខ្ចីជើងពីក្លឹប Juventus នៅក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករា។ លោក Sarri គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបន្តថាៈ Higuain កំពុងមានភាពប្រសើរឡើង។គាត់មិនមានកាយសម្បទាគ្រប់គ្រាន់ទេនៅពេលគាត់មកដល់ព្រោះគាត់មានបញ្ហារបួសខ្នង ដូច្នេះយើងនិងដាក់អោយគាត់ចូលលេងត្រឹមពីររឺបីប្រកួតដំបូងប៉ុណ្ណោះ។យ៉ាងណាមិញគាត់នៅតែធ្វើបានល្អក្រោយ ពីមានការគាំទ្រយ៉ាងស៊ីសង្វាកពីខ្សែមប្រើនាំលេង Eden Hazard។

បច្ចុប្បន្នក្រុម Chelsea មានគម្លាតពីក្រុមនាំមុខតារាង Liverpool ១១ពិន្ទុ ប៉ុន្តែឃ្លាតពីក្រុម Tottenham តែ ៤ពិន្ទុ ប៉ុណ្ណោះ។ ការទទួលជ័យជម្នះនេះបានបញ្ចប់នូវបរាជ័យ សម្រាប់លោក Sarri ក្រោយចាញ់ ក្រុម Bournemouth ចាស់ដៃក្នុងលទ្ធផល ៤:0 កាលពីថ្ងៃពុធ ដែលជាការបរាជ័យក្នុងលីកដ៏អាក្រក់បំផុត ក្នុងរយៈពេល ២៣ឆ្នាំ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.