v9
V9BET

Aguero រកបាន ៣គ្រាប់ ដើម្បីផ្តួល Arsenal និងជួយឲ្យ Man City រក្សាការតាមពីក្រោយ Liverpool

2 weeks ago​ | ដោយ V-Dr

ក្រុម Manchester City បានដេញតាមពីក្រោយក្រុម Liverpool នៅលើតារាងក្របខ័ណ្ឌ Premier League ត្រឹម ២ពិន្ទុ ក្រោយពីខ្សែប្រយុទ្ធ Sergio Aguero បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងពេលពួកគេដណ្តើមបានជ័យជម្នះ ៣-១ លើក្រុម Arsenal កាលពីថ្ងៃអាទិត្យ។

សម្រាប់លើកទី២ក្នុងរយៈពេល១សប្តាហ៍ Aguero បានស៊ុតបាល់បញ្ចូលទីនៅនាទីទី១ ដើម្បីជួយឲ្យក្រុម Man City ចាប់ផ្តើមយ៉ាងល្អ។ ប៉ុន្តែ ទោះបីជាយ៉ាងណា វាមិនខុសអ្វីដូចក្នុងពេលពួកគេបានរងបរាជ័យនៅលើទឹកដីក្រុម Newcastle កាលពីថ្ងៃអង្គារឡើយ ខណៈដែលក្រុមម្ចាស់ជើងឯកមួយនេះ មិនអាចបន្ថែមការមានប្រៀបនៅលើទឹកដីខ្លួនឯងឡើយ ខណៈដែលខ្សែការពារ Laurent Koscielny បានដណ្តើមយកប្រៀបពីការធ្វេសប្រហែសក្នុងតំបន់ការពារ ដើម្បីរកគ្រាប់បាល់តាមស្មើវិញក្នុងរយៈពេល ១០នាទីចុងក្រោយមក។

ក្រុមរបស់លោក Pep Guardiola បានបាត់បង់ភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតនៅតង់ទី១ នោះ ប៉ុន្តែ បានដណ្តើមយកការនាំមុខវិញ នៅរយៈពេល១នាទីចុងក្រោយនៃរង់ទី១ នៅពេលដែលខ្សែបម្រើ Ilkay Gundogan បានបញ្ជូនបាល់ទៅឲ្យ Raheem Sterling ដែលបានបន្តបញ្ជូនទៅឲ្យ Aguero ដើម្បីរកគ្រាប់បាល់បំប៉ោងសំណាញ់ទី។ កីឡាករទាំង២នាក់ដដែល បានបន្តជួយឲ្យតារាឆ្នើមអន្តរជាតិអាហ្សង់ទីន Aguero បំពេញការររកគ្រាប់បាល់បញ្ចូលទី៣គ្រាប់របស់គេ ក្នុងក្របខ័ណ្ឌ Premier League ជាលើកទី១០ នៅនាទីទី៦០៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.