v9
V9BET

Fellaini ផ្ទេរពី Man.United ទៅលេងនៅលីកកំពូលចិនជាមួយក្រុម Shandong Luneng

2 weeks ago​ | ដោយ V-Dr

បន្ទាប់ពីរួមរស់នៅទឹកដី Old Trafford បន្ទាប់ពីរយៈពេល ៥ឆ្នាំកន្លះទីបំផុតខ្សែបម្រើ-ការពារ Marouane Fellaini បានចាកចេញពីក្រុម Manchester United ដើម្បីចុះហត្ថលេខាទៅលេងនៅក្របខ័ណ្ឌលីកំពូលចិនជាមួយក្លិប Shandong Luneng មុនពេលទីផ្សារដោះដូរកីឡាករនាក្របខណ្ឌលីកកំពូលអង់គ្លេសបានបិទជាផ្លូវការណ៏។

កីឡាករលេងម៉ូតសក់វ័យ ៣១ឆ្នាំរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះបានបង្ហាញខ្លួន ១៧៧ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមបន្ទាប់ពីបានផ្ទេរពី ក្រុម Everton នៅរដូវក្តៅឆ្នាំ ២០១៣ ។Fellaini ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដល់ឆ្នាំ២០២០ បានក្លាយជាកីឡាករក្នុងគម្រោងប្រើប្រាស់ក្រោមការដឹកនាំរបស់លោក Jose Mourinho ។

ប៉ុន្តែក្រោយការមកដល់របស់លោក Ole Gunnar Solskjaer រូបគេបង្ហាញខ្លួនបានតែម្ដងគត់ក្នុងនាម ជាកីឡាករបម្រុងនៅក្នុងការប្រកួតក្នុងក្របខ័ណ្ឌ Premier League ចំនួនប្រាំពីរដងចាប់តាំងពីពេលលោក Mourinho ត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅ។

កែសម្រួលដោយោះ Cambosport
ប្រភព៖ Talksport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.