v9
V9BET

អ៊េមីរ៉ាតអារ៉ាប់រួម តវ៉ាសិទ្ធិចូលលេងរបស់កីឡាករតារា២នាក់ នៅមុនពេលវគ្គផ្តាច់ព្រ័ត្ររាត្រីនេះ

5 months ago​ | ដោយ V-Dr

លោក Felix Sanchez គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកាតា បាននិយាយថា ក្រុមរបស់លោកនឹងមិនប្តូរការចាប់អារម្មណ៍ចេញពីការប្រកយតដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់របស់ប្រទេសនេះដោយសារតែការតវ៉ាលើសិទ្ធិចូលលេងរបស់កីឡាករដ៏ឆ្នើម២នាក់របស់ពួកគេក្នុងព្រឹត្តិការណ៍ Asian Cup ឡើយ។

កាសែត The National បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ពោលគឺមុនពេលការប្រកួត Asian Cup វគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិកាតា និងជប៉ុន ថា អ៊េមីរ៉ាតអារ៉ាប់រួម បានដាក់ការចោទសួរជាផ្លូវការទៅលើសិទ្ធិរបស់ខ្សែប្រយុទ្ធ Almoez Ali វ័យ២២ឆ្នាំ និងខ្សែការពារដើមកំណើតអ៊ីរ៉ាក់ Bassam Al Rawi វ័យ២១ឆ្នាំ។ ខ្សែប្រយុទ្ធដើមកំណើតស៊ូដង់ Ali បានរកគ្រាប់បាល់បញ្ចូលទី ទី៨របស់គេក្នុងយុទ្ធនាការនេះ នៅពេលដែលក្រុមជម្រើសជាតិកាតា បានផ្តួលក្រុមម្ចាស់ផ្ទះអ៊េមីរ៉ាតអារ៉ាប់រួមយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ ស្របពេលដែល Al Rawi បានជាប់ពិន័យព្យួរសម្រាប់ការប្រកួតនោះ ប៉ុន្តែ ត្រូវបានរំពឹងទុកថា នឹងចូលលេងវិញក្នុងវគ្គផ្តាច់ព្រ័ត្រ។ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីហៅកាត់ថា AFC បានប្រកាសថា លិខិតតវ៉ាមួយ ត្រូវបានទទួលពីសហព័ន្ធកីឡាបាល់ទាត់អ៊េមីរ៉ាតអារ៉ាប់រួម ទាក់ទងនឹងកីឡាករ២នាក់ ហើយថា ខ្លួននឹងធ្វើការត្រួតពិនិត្យឡើងវិញជាមួយនឹងបទបញ្ជាផ្ទៃក្នុងរបស់ AFC។

ទោះបីជាយ៉ាងណា លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Sanchez បាននិយាយថា ក្រុមរបស់លោក កំពុងតែផ្តោតអារម្មណ៍ជាពិសេសលើការត្រៀមលក្ខណៈសម្រាប់ការប្រកួតនៅរាត្រីនេះ នាកីឡដ្ឋាន Zayed Sports City។ លោកបានឲ្យដឹងថា៖ «យើងផ្តោតតែទៅលើការប្រកួតដែលយើងនឹងលេងនៅថ្ងៃស្អែកនេះ រឿងផ្សេងទៀតដែលមិនទាក់ទងនឹងបាល់ទាត់ គឺមិនស្ថិតក្នុងចិត្តយើងនៅពេលនេះឡើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ស្វែងយល់ពីបទពិសោធន៍ភ្នាល់កីឡាលេងកំសាន្តថ្ងៃនេះ៖ https://www.v9b.com/km-kh
Mobile App: https://m.v9b.com/km-kh

ធ្វើការភ្នាល់ ការប្រកួតពានរង្វាន់ AFC Asian Cup 2019 ជាមួយ V9BET
សំរាប់សមាជិកថ្មី ដែលធ្វើការដាក់ប្រាក់លើកដំបូង នឹងទទួលបានទឹកប្រាក់បន្ថែម 100%​
ទំព័រកីឡា​ -> ជ្រើសរើសការប្រកួតទាំងអស់ -> AFC Asian Cup 2019 (In UAE) promotion



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.