v9
V9BET

Son ត្រលប់ពី Asian Game បានជួយ Tottenham ផ្តួល Watford ស្តារមុខមាត់ឡើងវិញ

3 weeks ago​ | ដោយ V-Dr

លោក Mauricio Pochettino អ្នកចាត់ការទូទៅក្រុម Tottenham បាននិយាយថាជ័យជំនះមួយនេះពិតជាសំខាន់ខ្លាំងណាស់ ហើយបានផ្តល់ក្តីសង្ឃឹមសម្រាប់ក្រុមម្ចាស់ផ្ទះ Tottenham បន្ទាប់ពីក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏វាយបក ២គ្រាប់ដោយកីឡាករ Son Heung Ming ដែលបានវិលត្រលប់បំពេញភារកិច្ចអោយក្រុមជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់កម្មវិធី Asian Cup នៅនាទីទី៨០ និង ៨៧ មុនបញ្ចប់តង់ទី២ ខណៈក្រុមភ្ញៀវ Watford បានស៊ុតបញ្ចូលទីនាំមុខមុន ១គ្រាប់មុននៅនាទីទី៣៨ តង់ទី១ ដោយកីឡាករ Craig Cathcart របស់ក្រុមភ្ញៀវ។ បញ្ចប់លទ្ធផលក្រុម Tottenham ២:១ Watford សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២៤ កាលពីថ្ងៃពុធ ទី៣០ ខែមករា ២០១៩។

ក្រុម Tottenham បានជួបរឿងខកចិត្តក្រោយធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Carabao Cup បន្ទាប់ពី Chelsea ហើយបន្តធ្លាក់ចេញពី FA Cup ក្រោមថ្វីជើងក្រុម Crystal Palace ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.