v9
V9BET

Arsenal ស្តារមុខមាត់ឡើងវិញក្រោយផ្តួល Cardiff ក្នុងការប្រកួតយ៉ាងស្វិតស្វាញ

3 weeks ago​ | ដោយ V-Dr

ក្រុមកាំភ្លើងធំ Arsenal បានទទួលជ័យជម្នះក្នុងការប្រកួតយ៉ាងស្វិតស្វាញនៅលើទីលាន Cardiff នៅក្នុងរាត្រីដ៏រំជួលចិត្តមួយនៅកីឡដ្ឋាន Emirates ខណៈក្រុមារបស់លោក Emery ផ្តួលក្រុមបក្សីខៀវ Cardiff សម្រាប់ការប្រកួតជាលើកដំបូងចាប់តាំងពីការបាត់ខ្លួនរបស់ខ្សែប្រយុទ្ធចំណូលថ្មី Emiliano Sala ដែលបានផ្ទេរពីក្រុម Nantes។ លទ្ធផលរបស់ក្រុម Arsenal រកបានដោយកីឡាករ Aubameyang នៅនាទីទី(៦៦)ដោយបាល់ប៉េណាំងទីនិង Lacazette នាទីទី៨៣ ខណៈក្រុម Cardiff រកបាន ១គ្រាប់វាយបកវិញនៅនាទីទី(៩០+៣)មុនបញ្ចប់ការប្រកួតដោយកីឡាករ Mendez Laing។

បើទោះបីជាការបរាជ័យនេះក៏ដោយក៏អ្នកចាត់ការក្លឹប Cardiff លោក Neil Warnock បានកោតសរសើរ ទម្រង់លេងរបស់ក្រុមថាធ្វើបានល្អ។ លោក Warnock បានបន្តថាៈ យើងបាននិយាយអំពី Emiliano មុនពេលការប្រកួតហើយខ្ញុំគិតថាវាជាលទ្ធផលដ៏ល្អ មួយនៃខ្លួនយើងលេងទល់នឹងក្រុមដ៏ល្អមួយដែលពួកគេមិនអាចទទួលបានជ័យជម្នះយ៉ាងងាយស្រួលនោះទេ

បច្ចុប្បន្ន Arsenal ឈរនៅចំណាត់ថ្នាក់លេខ៥ ខណៈ Cardiff ស្ថិតនៅចំណាត់ថ្នាក់លេខ១៨ បាតតារាងនិងជាតំបន់ដែលត្រូវកាត់ចេញពីក្របខណ្ឌ Premier League។

កែសម្រួលដោយ៖​ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.