v9
V9BET

Wolverhampton បន្តភាពខ្លាំងក្រោយផ្តល់ការខកចិត្តដល់ West Ham ខណៈ Fulham លត់ Brighton

9 months ago​ | ដោយ V-Dr

ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២៤ កាលពីយប់ថ្ងៃអង្គាររវាងក្រុមម្ចាស់ផ្ទះ Wolver Hampton និងក្រុមភ្ញៀវ West Ham។ ក្រុម Wolverhampton បានរកបាន ៣គ្រាប់ក្នុងការប្រកួតនេះ ដើម្បីផ្តួលក្រុមញញួរធំ ខណៈដែល ៣គ្រាប់នោះរកបានដោយកីឡាករ Saiss(១គ្រាប់) និង Jimenez(២គ្រាប់)។ បញ្ចប់លទ្ធផលប្រកួត ក្រុម Wolverhampton ៣:0 WestHam United។

វាបានបង្ហាញពីការបរាជ័យជាលើកទី៣ ជាប់គ្នារបស់ក្រុម West Ham បន្ទាប់ពីលទ្ធផលនៃការបរាជ័យក្នុងការប្រកួត FA Cup របស់ពួកគេនៅឯកីឡដ្ឋាន bottom AFC Wimbledon ក្នុងក្របខ័ណ្ឌ League One កាលពីថ្ងៃសៅរ៍។ បច្ចុប្បន្នក្រុម Wolverhampton ស្ថិតនៅចំណាត់ថ្នាក់លេខ៧ ខណៈក្រុម West Ham ឈរនៅចំណាត់ថ្នាក់លេខ១១ នៅក្របខណ្ឌ Premier League។

Fulham Vs Brighton

លោក Claudio Ranieri គ្រូបង្វឹករបស់ក្រុម Fulham បាននិយាយថាក្រុមរបស់លោកគឺនៅមានសង្ឃឹមក្នុងការ ប្រណាំងប្រជែងដើម្បីចៀសវាងចេញពីតំបន់ដែលត្រូវ កាត់ចោលពីក្របខ័ណ្ឌ Premier League ក្រោយពីក្រុមមានមូលដ្ឋាននៅ ក្រុងឡូងដ៏ចក្រភពអង់គ្លេសបានរកគ្រាប់បាល់បញ្ចូលទី ៤គ្រាប់ដើម្បីផ្តួលក្រុមភ្ញៀវ Brighton ដែលរកបាន ២គ្រាប់ដើម្បីទទួលឈ្នះជ័យជម្នះដ៏សំខាន់មួយ នៅឯកីឡាដ្ឋាន Craven Cottage កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.