v9
V9BET

NPCC ប្រកាសឲ្យក្រុមអត្តពលិក មកចុះឈ្មោះ ដើម្បីប្រកួតរកអ្នកឆ្នើម ចូលជម្រើសជាតិ

3 months ago​ | ដោយ V-Dr

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហៅកាត់ថា NPCC បានចេញសេចក្តីជូនដំណឹង ដល់កីឡាករ កីឡាការិនីជនពិការ ឲ្យមកចុះឈ្មោះតាមប្រព័ន្ធកីឡារបស់ NPCC ដើម្បីចូលរួមប្រកួតចូលជាអត្តពលិកជនពិការជម្រើសជាតិ និងត្រៀមជម្រើសជាតិ សម្រាប់ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីជូនដំណឹងនោះ ក៏បានប្រកាសរំសាយអត្តពលិកជនពិការ និងត្រៀមជម្រើសជាតិឆ្នាំ២០១៨ផងដែរ ហើយអ្នកដែលត្រូវបានរំសាយទាំងអស់ រួមទាំងអត្តពលិកជនពិការផ្សេងៗទៀត ដែលមានបំណងចង់ចូលរួមប្រកួតប្រជែង យកតំណែងជាក្រុមជម្រើសជាតិ ជាពិសេសជនពិការជាស្រ្តី ចូលរួមមកចុះឈ្មោះ និងប្រកួតក្នុងការជ្រើសរើស កុំបីអាក់ខានឡើយ។

ការប្រកួតប្រជែង ដើម្បីរកអត្តពលិកឆ្នើម ត្រៀមដាក់ចូលឲ្យហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ នៅឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើង ដូចកាលពីឆ្នាំ២០១៨ដែរ ប៉ុន្តែនៅក្នុងសេចក្តីជូនដំណឹងនេះ មិនទាន់បានបញ្ជាក់ពីប្រភេទកីឡា ដែលតម្រូវឲ្យមានការប្រកួតប្រជែង ដើម្បីបានចូលជាជម្រើសជាតិ នៅឡើយទេ។

យ៉ាងណាក៏ដោយ ការចុះឈ្មោះនេះ និងបញ្ចប់នៅថ្ងៃទី៩ ខែកុម្ភៈ ដើម្បីឈានដល់ការវាយតម្លៃប្រភេទពិការតាមច្បាប់កីឡាប៉ារ៉ាឡាំពិកអន្តរជាតិ ចាប់ពីថ្ងៃទី១០ ខែកុម្ភទៅ ចំណែកការរៀបចំការប្រកួតជ្រើសរើស នឹងប្រព្រឹត្តទៅដោយអ្នកសម្របសម្រួលមកពីសហព័ន្ធកីឡានីមួយៗ ជាមួយគណៈកម្មការជ្រើសរើស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.