v9
V9BET

លោកឧកញ៉ា វង្ស ខាន់ពៅ សុំឲ្យក្រុមកង់ រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីឆ្ពោះទៅទទួលបានជោគជ័យ នៅស៊ីហ្គេម ២០២៣

3 weeks ago​ | ដោយ V-Dr

លោកឧកញ៉ា វង្ស ខាន់ពៅ ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានធ្វើការទទួចសុំគ្រូបង្វឹក និងអត្តពលិកប្រណាំងកង់ ដែលទើបបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេង កីឡាទោចក្រយាន កាលពីម្សិលមិញ ឲ្យមានការសាមគ្គី រួមចិត្ត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីជំរុញឲ្យកីឡាប្រណាំងកង់ អាចទទួលបានលទ្ធផលល្អ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

លោក វង្ស ខាន់ពៅ បានថ្លែងថា៖ «ខ្ញុំសូមឲ្យសិក្ខាកាមទាំងអស់ បន្តឲ្យមាននូវការសាមគ្គីភាព រួមចិត្ត រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងន័យរួមគ្នាអភិវឌ្ឍវិស័យកីឡាប្រណាំងកង់ឲ្យបានជោគជ័យ និងមានសក្តានុពល ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ»។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេង កីឡាទោចក្រយាន ដែលបានចាប់ផ្តើម កាលពីថ្ងៃសៅរ៍ និងបានបញ្ចប់កាលពីរសៀលថ្ងៃចន្ទ ម្សិលមិញ មានសិក្ខាកាមជាគ្រូបង្វឹក និងជាអត្តពលិកវ័យក្មេងចំនួន៣៨នាក់(ស្រី៣នាក់) បានចូលរួម។

តាមរយៈការសិក្សាទាំងលើទ្រឹស្តី និងការអនុវត្តផ្ទាល់នៅលើទីលាន ក្នុងរយៈពេល៣ថ្ងៃនេះ លោក វង្ស ខាន់ពៅ ដែលជាអ្នកនិយមទាំងការប្រណាំងកង់ និងប្រណាំងម៉ូតូហោះនោះ បានធ្វើការវាយតម្លៃជារួមថា សិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹងទាំងជំនាញ និងបច្ចេកទេស សម្រាប់យកទៅពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែមទៀត។

លោក វង្ស ខាន់ពៅ បានបញ្ជាក់ថា៖ «តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ បានយកចិត្តទុកដាក់ និងទទួលនូវចំណេះដឹង ជំនាញ និងបច្ចេកទេស បានល្អប្រសើរ និងគោរពវិន័យបានល្អ ធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះ ទទួលបាននូភាពកក់ក្តៅ និងប្រព្រឹត្តទៅបានរលូន ហើយសហព័ន្ធ នឹងខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកគ្រប់កម្រិតថ្នាក់ជាតិ និងអន្តរជាតិ បន្ថែមទៀត»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.