v9
V9BET

លោក Sir Alex Ferguson ធ្វើការប្រៀបធៀបសមត្ថភាព Lionel Messi ជាមួយនឹងរៀមច្បង Diego Maradona

3 months ago​ | ដោយ V-Dr

លោក Sir Alex Ferguson បានបញ្ចេញមតិយល់ឃើញសម្រាប់ Lionel Messi ដែលជាសិស្សប្អូននិងធ្វើការប្រៀបធៀបសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យ ៣១ឆ្នំាបច្ចុប្បន្នលេងអោយក្រុម Barcelona​ ជាមួយរៀមច្បង Diego Maradona ក្នុងបទសម្ភាសន៏នៃការ ជជែកពិភាក្សាគ្នាមួយសម្រាប់វីរបុរសរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនទាំងពីររូបនេះ។ គឺជាសំណួរចោតឡើងមួយដែលអ្នកគាំទ្រកីឡាបាល់ទាតតែងជជែកគ្នា ប៉ុន្តែត្រូវបានយកមកនិយាយឡើងវិញ បន្ទាប់ពីអ្នកនិពន្ធកីឡា Hugh McIlvanney ធ្លាប់បានសរសេរពីចំនុចល្អបំផុតរវាងកីឡាករទាំងពីរ ប៉ុន្តែបច្ចុប្បន្នគាត់បានស្លាប់បាត់បង់ជីវិតទៅហើយនោះ។

អ្នកសរសេរពត៌មានថ្មីម្នាក់គឺលោក Jonathan Northcroft បានលើកយកប្រធានបទនេះដដែលមកនិយាយសារឡើងវិញដោយមានវាគ្មិននិង ពិធីករនិងជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៏ Sky Sports និងជាវីរបុរសក្រុមហង្សក្រហម Liverpool លោក Graeme Souness បច្ចុប្បន្នមានវ័យ ៦៥ឆ្នាំ ហើយត្រូវបានកាសែត The Times ដកស្រង់សម្តីលោក Sourness យកមកចុះផ្សាយថាៈទោះបីជាធ្លាប់លេងបាល់ក្នុងនាមគូបដិបក្សជាមួយ Maradona បាន ៥ដងក្នុង អាជីពសម្រាប់ខ្ញុំគឺ Messi។ ប៉ុន្តែសម្រាប់ Hugh គាត់បានជ្រើសរើសយក Maradona ហើយបញ្ជាក់ថាថាមិនខ្វល់ពីការយល់ឃើញរបស់អ្នកដទៃឡើយ។

សម្រាប់កំពូលគ្រូបង្វឹកបិសាចក្រហម Man.United លោក Ferguson បានយល់ស្របជាមួយលោក Souness និងអតិតមិត្តភក្រ្តលោក McIlvanney ដែលជាសហនិពន្ធសៀវភៅជីវប្រវត្តិជីវប្រវត្តិរបស់ខ្លួនក្នុងឆ្នាំ១៩៩៩។ លោក Ferguson បន្តថា: ខ្ញុំយល់ឃើញដូចលោក Souness សម្រាប់អាជីពបាល់ទាត់ Maradona បានឈានដល់ចំនុចកំពូលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។

ភាពខុសគ្នារវាងវីរបុរសអាហ្សង់ទីន Maradona និង Lionel Messi

១.Maradona

លោក Diego Maradona បច្ចុប្បន្នមានវ័យ ៥៨ឆ្នាំ ធ្លាប់បានជួយឱ្យក្រុមឈ្នះពានរង្វាន់លីកក្នុងស្រុកអោយក្រុម Boca Juniors និងបន្ទាប់ពីផ្លាស់ទៅលេងនៅក្រុមខណ្ឌកំពូលអ៊ីតាលីបានជួយ Napoli ឈ្នះពាន Serie A ២ដង និង ក្របខ័ណ្ឌ UEFA Cup ។ Maradon ក៏ធ្លាប់លេងអោយក្រុម Barcelona និង Sevilla នៅក្របខណ្ ឌLa liga ចន្លោះ ឆ្នាំ(១៩៨២-១៩៨៤,១៩៩២-១៩៩៣) ប៉ុន្តែសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់គាត់គឺបានជួយអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនៅឆ្នាំ១៩៨៦ ហើយស្ទើរតែអាចការពារតំណែងជើងឯក រយៈពេលបួនឆ្នាំក្រោយមក ប៉ុន្តែបានបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រដោយចាញ់ក្រុមអាឡឺម៉ង់។ គាត់ត្រូវបានជាប់ឈ្មោះជាកីឡាករលេងល្អបំផុតប្រចាំសតវត្សនាឆ្នាំ FIFA Player of the Century ក្នុងឆ្នាំ២០០០ ផងដែរ។

២.Lionel Messi

Messi មិនដែលឈ្នះពាន World Cup ឡើយក្រោយខកចិត្តមិនអាចជួយអាហ្សង់ទីនឈ្នះ វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០១៤ និងបន្តបរាជ័យការប្រកួតផ្តាច់ព្រ័ត្រ Copa America បីដងដែលជាចំនុចអវិជ្ជមានមួយសម្រាប់ខ្លួន។ Messi លេងអោយក្រុម Barcelona តែមួយគត់ហើយមកដល់ពេលនេះធ្លាប់បានឈ្នះពានកំពូលទ្វីបអឺរ៉ុប(Champion League)ជាមួយក្រុម Barcelona រហូតដល់ទៅ ៤ដង និងពានរង្វាន់ La Liga ចំនួនប្រាំបួនលើកក្នុងអំឡុងពេល១៥ឆ្នាំ។ មានកំនត់ត្រាស៊ុតបញ្ចូលទីបាន ៥៧៧គ្រាប់ក្នុង ៦៦១ប្រកួត។ និងបានឈ្នះពានរង្ចាន់កិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស(Ballon d’Or)៥សម័យ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.