v9
V9BET

ទីបំផុត! ខ្សែប្រយុទ្ធ Arnautovic បន្តកិច្ចសន្យាថ្មីជាមួយ West Ham

5 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ West Ham កីឡាករ Marko Arnautovic បានចុះហត្ថលេខាលើកិច្ចសន្យាបន្តលេងមួយជាមួយក្លឹបនៅក្របខ័ណ្ឌ Premier League បន្តទៀត។ Arnautovic វ័យ ២៩ឆ្នាំបានក្លាយជាប្រធានបទនៃការដេញថ្លៃ នៅតម្លៃ ៣៥លានផោនពីក្លិបនៅលីកកំពូលចិនដែលហ៊ានផ្តល់ប្រាក់ឈ្នួល ២០០.០០០ផោនក្នុងមួយសប្តាហ៍។ ទោះបីជាមានការផ្សារភ្ជាប់បែបនេះក្តីទំបំផុតខ្សែប្រយុទ្ធ អន្ដរជាតិអូទ្រីសរូបនេះបាន ប្តេជ្ញាចិត្តនិងបន្តលេងអោយក្រុមញញួរធមបន្តទៀត។

West Ham បានប្រកាសពីកិច្ចព្រមព្រៀងនេះបន្ទាប់ពីធ្លាក់ចេញពីពាន FA Cup ក្រោមថ្វីជើងក្រុមបាតតារាងមកពីលីកលំដាប់ទី៣គឺក្រុម AFC Wimbledon ខណៈ Arnautovic មិនបានលេងនៅក្នុងការបរាជ័យ ៤-២ ជាមួយក្រុមមកពីក្របខណ្ឌ League One នេះឡើយ។ Arnautovic បានផ្ទេរពី Stoke មក Westham ក្នុងឆ្នាំ២០១៧ ជាមួយកំណត់ត្រា ២០លានផោននិងមានសុពលភាពកិច្ច សន្យាលេងអោយក្រុមរហូតដល់ឆ្នាំ២០២២។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.