v9
V9BET

អ្នកគាំទ្របង្កើតមូលនិធិប្រមូលទឹកប្រាក់បាន ២២០,០០០ផោនដើម្បីស្វែងរក Emiliano Sala

3 weeks ago​ | ដោយ V-Dr

ទឹកប្រាក់ប្រមាណ ២២0,000ផោនត្រូវបានប្រិយមិត្តអ្នកគាំទ្រធ្វើការរៃអង្គាសដើម្បី បង្កើតជាមូលនិធិសម្រាប់ជួលសេវាឯកជនគោលបំណងស្វែងរកការបាត់ខ្លួន របស់កីឡាករ Emiliano Sala ដែលបានព្រមព្រៀងផ្លាស់ទៅលេងនៅក្រុម Cardiff City ជាផ្លូវការណ៏។

ការតាមរកតម្រុយជាផ្លូវការសម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ២៨ ឆ្នាំនិងអ្នកបើកយន្តហោះម្នាក់ឈ្មោះ David Ibbotson អាយុ ៥៩ឆ្នាំត្រូវបានលុបចោលកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែសាច់ប្រាក់ដែលប្រមូលបាន ដោយការឯកភាពគ្នាតាមរយៈគេហទំព័រ GoFundMe បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ជនរងគ្រោះទាំងពីរ មានថវិកា និងជួលទូកពីរគ្រឿងដើម្បីចាប់ផ្តើមនាថ្ងៃសៅរ៍យុទ្ធនាការរុករកនៅកោះ Channel Island។ បន្ទាប់ពីយុទ្ធនាការលើកមុនបានប្រើប្រាស់អស់យន្តហោះបីគ្រឿងនិងឧទ្ធម្ភាគចក្រ ៥គ្រឿងនិងបានប្រមូលផ្តុំគ្នារយៈពេល 80ម៉ោងរួមគ្នា ប៉ុន្តែមិនទាន់ទទួលបានតម្រុយលទ្ធផលអ្វីនៅឡើយ។

យន្ដហោះឯកជនដែលធ្វើដំណើរដោយបុគ្គលទាំងពីរនាក់បានបាត់ពីប្រព័ន្ធរ៉ាដា ខណៈកំពុងហោះហើរនៅលើខ្សែបន្ទាត់ចូលទៅចក្រភពអង់គ្លេសសំដៅទៅកាន់ទីក្រុង Cardiff កាលពីយប់ថ្ងៃច័ន្ទ។ សមាជិកក្រុមរុករកម្នាក់បាន និយាយថាការស្វែងរកគឺដូចជាកា រកម្ជុលក្នុងបាទសមុទ្រ នៅពេលដែលអ្នកមិនដឹងថាពីទីតាំងកំនត់កន្លែងណាមួយច្បាស់លាស់នោះទេ។

ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានចូលរួមការអំពាវនាវដោយក្រុមគ្រួសាររបស់ Sala ដើម្បីធ្វើការស្រាវជ្រាវរុករកឡើងវិញ។ កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ក៏ទទូចអោយបន្តកិច្ចការងារនេះអោយដូចភ្លៀងរលឹម និងកុំបោះបង់ស្របពេលកីឡាករខ្សែបម្រើអាឡឺម៉ង់ Ilkay Gundogan របស់ក្រុម Manchester City ស្ថិតក្នុងចំណោមមនុស្សចំនួន ២.៤៤៨ នាក់ដែលបានចូលរួមវិភាគទានសម្រាប់ការស្វែងរកតាមសេវាឯកជននៅលើទំព័រ GoFundMe។ ព្រមជាមួយអ្នកចាត់ការក្លឹប Nantes លោក Vahid Halilhodzic កីឡាករ Demarai Gray ខ្សែបម្រើ Adrien Rabiot របស់ក្រុម Paris Saint-Germain និង Corentin Tolisso របស់ក្លិប Bayern Munich ក៏រួមចំណែកធ្វើ ការបរិច្ចាគសម្រាប់រឿងនេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.