v9
V9BET

Spurs ធ្លាក់ចេញពី FA Cup ខណៈ Chelsea ឈ្នះដោយងាយ

9 months ago​ | ដោយ V-Dr

ក្រុម Tottenham Hotspur បានរងបរាជ័យជាលើកទី២ ក្នុងកីឡាបាល់ទាត់អង់គ្លេស ក្រោមស្នាដៃក្រុមស្ថិតក្នុងទីក្រុងតែមួយ ខណៈដែលពួកគេបានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Crystal Palace ក្នុងការប្រកួតជុំទី៤ នៃពាន FA Cup កាលពីថ្ងៃអាទិត្យ។

កីឡាករ Connor Wickham បានជួយឲ្យក្រុម Crystal Palace ដែលកំពុងដេញតាមពីក្រោយក្រុម Spurs ដល់ទៅ ២៩ពិន្ទុនៅលើតារាងក្របខ័ណ្ឌ Premier League មានគ្រាប់បាល់នាំមុខមុននៅនាទីទី៩ នៅមុនពេលគ្រាប់បាល់ពិន័យ ១១ម៉ែត្ររបស់អតីតខ្សែបម្រើស្លាបនៃក្រុម Tottenham គឺ Andros Townsend បានជួយឲ្យក្រុមខ្លួននាំមុខ ២-០។ កីឡាករ Kieran Trippier របស់ក្រុម Spurs បានស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូលទិនៅមុនពេលបញ្ចប់តង់ទី១ ខណៈដែល Tottenham បានជួបការខកចិត្តលើការស៊ុតបាល់ប៉េណាល់ទីម្តងទៀត ក្រោយពីការចាញ់ក្រោមស្នាដៃក្រុម Chelsea ក្នុងពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ស្របពេលជាមួយគ្នានេះ Willian បានស៊ុតបាល់បញ្ចូលទិ២គ្រាប់ ខណៈដែលក្រុម Chelsea ម្ចាស់ជើងឯក FA Cup បានអបអរការបង្ហាញខ្លួនជាលើកទី១ របស់ខ្សែប្រយុទ្ធចំណូលថ្មី Gonzalo Higuain តាមរយៈការផ្តួលក្រុម Sheffield Wednesday ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជុំទី៤នាកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃអាទិត្យ។ ខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះ បានជួយឲ្យ Chelsea មានគ្រាប់បាល់នាំមុខមុនពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែ រហូតដល់ពាក់កណ្តាលតង់ទី២ ទើបក្រុម Sheffield បាន១របូតគ្រាប់បាល់ម្តងទៀត នៅមុនពេល Willian បានបំពេញជ័យជម្នះរបស់ក្រុមខ្លួននៅរយៈពេល៧នាទីចុងក្រោយ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.