v9
V9BET

Man.United បន្តជ័យជំនះលើកទី៨ ក្រោយទម្លាក់ Arsenal ចេញពីពានរង្វាន់ FA Cup ជុំទី៤

6 months ago​ | ដោយ V-Dr

កីឡាករខ្សែបម្រើ Alexis Sanchez រកគ្រាប់បាល់បញ្ចូលទីអតីតក្រុមចាស់ Arsenal នៅនាទីទី៣១ ខណៈ Lingard បន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៣៣ ក្រោយការបញ្ចូនបាល់ពីខ្សែប្រយុទ្ធ Lukaku ប៉ុន្តែកីឡាករខ្សែប្រយុទ្ធឆ្នើម Aubameyang របស់ Arsenal បានធ្វើការវាយបកតាមពីក្រោយ ១គ្រាប់វិញនៅនាទីទី៤៣ មុនពេលខ្សែប្រយុទ្ធបារាំង Martial បន្ថែមគ្រាប់បាល់ទី៣ អោយក្រុមនៅនាទីទី៨២ មុនបញ្ចប់ការប្រកួតតង់ទី២។

សម្រាប់ការប្រកួតពានរង្វាន់ចំណាស់ជាងគេនៅអង់គ្លេសគឺ FA Cup ជុំទី៤ កាលពីយប់ថ្ងៃសុក្រ ទី២៥ មករា ២០១៩ ដែលធ្វើឱ្យក្រុមបិសាចក្រហមក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្ដោះអាសន្ន Ole Gunnar Solskjaer មានកំនត់ត្រាឈ្នះ ៨ដងជាប់ៗគ្នាគិតចាប់តាំងពីខែមករា ឆ្នាំ២០១៧។

គួរបញ្ចាក់ផងដែរថាកីឡាករអ្នកចាំទី Sergio Romero របស់ក្រុម Man.United មានការងារធ្វើយ៉ាងច្រើនពីការខិតខំប្រឹងប្រែងស៊ុតរបស់កីឡាករក្រុម Arsenal ប៉ុន្តែខ្សែការពារ Sokratis Papastathopoulos និង Laurent Koscielny មិនអាចការពារបាននៅរាល់ការវាយសម្រុករបស់កីឡាករ Man.United ដែលផ្តល់ការខកចិត្តដល់អ្នកចាត់ការលោក Emery ជាខ្លាំង។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.