v9
V9BET

លើកនេះ ម្ចាស់មេដាយមាស ឃីម ឌីម៉ា ត្រូវប៉ះជើងខ្លាំងរបស់ Thai Fight

5 months ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងរបស់កម្ពុជា និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ ឃីម ឌីម៉ា ត្រូវបានអ្នករៀបចំកម្មវិធីប្រកួតរបស់សង្វៀន SEATV ដាក់ឲ្យប្រកួតជាមួយអ្នកប្រយុទ្ធលំដាប់ខ្លាំងរបស់ថៃ គឺ Phan Phayak ដែលជាជើងខ្លាំងនៅក្នុងព្រឹត្តិការណ៍ Thai Fight នៅថ្ងៃអាទិត្យនេះ។

បើទោះបីជា Phan Phayak មិនធ្លាប់មកប្រកួតនៅកម្ពុជា ប៉ុន្តែ លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រកួតប្រដាល់ប្រចាំសង្វៀន SEATV បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ «Phan Phayak មានសមត្ថភាពខ្ពស់ មានបទពិសោធល្អ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសថៃ គឺគេជាជើងខ្លាំងប្រចាំសង្វៀនប៉ុស្តិ៍លេខ៣របស់ថៃ និងជាតារាប្រដាល់លំដាប់លេខ២ប្រចាំ Thai Fight»។

ចំណែកលោក ថៃ អ៊ូ ប្រតិភូដឹកនាំកីឡាករថៃមកប្រកួត និយាយថា Phan Phayak ធ្លាប់ប្រកួតមិនតិចជាង១៥០ដងទេ ដោយសារគេបានឡើងប្រកួតជាង១០ឆ្នាំមកហើយ ប៉ុន្តែកីឡាករថៃម្នាក់នេះ មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេ ព្រោះតម្លៃខ្លួនប្រកួតរបស់គេ ច្រើនជាងកីឡាករថៃដទៃចំនួន៣ដង គឺខ្ទង់ជិត៣០០០ដុល្លារក្នុងការប្រកួត១លើក ហើយគេបានសាងឈ្មោះជាតារាប្រចាំសង្វៀន Thai Fight បន្ទាប់ពី សេនឆាយ។

ជាមួយគ្នានេះ លោក ហេង ប៊ុនឃីម ជាគ្រូបង្វឹក និងជាឪពុកបង្កើតរបស់ ឃីម ឌីម៉ា ក៏បានសរសើរទៅដល់សមត្ថភាពរបស់ Phan Phayak ផងដែរ។ លោកបាននិយាយថា៖ «ខ្ញុំធ្លាប់បានឃើញការប្រកួតរបស់ Phan Phayak គឺគេល្អ ប៉ុន្តែយើងក៏មានយុទ្ធសាស្ត្រដើម្បីទប់ទល់ដូចគ្នា ដើម្បីស្វែងរកជ័យជម្នះ»។

ទោះបីជាយ៉ាងណា ដោយសារ ឃីម ឌីម៉ា ហ្វឹកហាត់នៅកងអាវុធហត្ថរាជធានីភ្នំពេញ មិនស្ថិតក្រោមការបង្វឹកដោយផ្ទាល់របស់លោកនោះ លោក ប៊ុនឃីម ហាក់មានភាពស្រពេចស្រពិលទៅលើកម្លាំង និងបច្ចេកទេសរបស់ ឃីម ឌីម៉ា នៅពេលនេះ។ លោកបន្ថែមថា៖ «សម្រាប់ខ្ញុំគិតថា ឃីម ឌីម៉ា លំបាកយកឈ្នះថៃ Phan Phayak នេះណាស់ គឺខ្ញុំសង្ឃឹមឈ្នះតិច ប៉ុន្តែធានាថា កូនខ្ញុំ នឹងវ៉ៃអស់ពីសមត្ថភាព»៕

កែសម្រួលដោយ៖ Cambosprot

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.