v9
V9BET

ទីបំផុត! អាជ្ញាធរផ្អាកការស្វែងរកយន្តហោះដែលបានដឹកកីឡាករ Emiliano Sala

8 months ago​ | ដោយ V-Dr

កីឡាករបាល់ទាត់ Emiliano Sala សមាជិកថ្មីរបស់ក្រុម Cardiff នៅក្របខ័ណ្ឌ Premier League បានបាត់ខ្លួនកំពុងតែស្ថិតនៅលើយន្តហោះធុនស្រាលមួយដែលបានបាត់នៅលើកោះ Channel។ ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ២៨ឆ្នាំគឺជាជនរងគ្រោះម្នាក់ក្នុងចំនោមមនុស្សពីរនាក់ដែលធ្វើដំណើរតាមយន្តហោះឯកជនផ្ទាល់ខ្លួនឈ្មោះ Piper Malibu PA 46 ហើយបានបាត់ទំនាក់ទំនងចេញពីប្រព័ន្ធរ៉ាដាតាមដាន នៅតំបន់ Alderney ដែលជាទិប្រជុំកោះ កាលពីយប់ថ្ងៃច័ន្ទ។

ក្រុម Cardiff បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Sala ពីក្លិប Nantes របស់បារាំងក្នុងកិច្ចព្រមព្រៀងកំណត់ត្រាមួយកាលពីថ្ងៃសៅរ៍បានប្រកាសជាផ្លូវការណ៏ថាៈ ជាព្រឹត្តការណ៏ភ្ញាក់ផ្អើលខ្លាំងណាស់។ ប៉ូលីសបារាំងបានចាប់ផ្តើមយុទ្ធនាការ រុករកនៅតំបន់ Guernsey ចាប់តាំងពីក្រោយកើតហេតុនាថ្ងៃច័ន្ទជាមួយយន្តហោះ និងនាវាមួយគ្រឿងបាននិយាយអោយដឹងក្រោយព្យាយាមខិតខំស្វែងរកថា គ្មានដានរឺតម្រុយ នៃជើងហោះហើរដែលឆ្លងកាត់ទីនោះទេ ។ ប្រសិនជាពួកគេធ្លាក់ចូលទៅក្នុងទឹកសមុទ្រឪកាសនៃការរស់រានមានជីវិតគឺមានតិចតួចបំផុតព្រោះអាកាសធាតុមានភាពត្រជាក់ខ្លាំងណាស់នាពេលនេះ។ដូច្នេះអាជ្ញាធរពាក់ព័ន្ធបានសម្រេចផ្អាកការរុករកនេះ ប៉ុន្តែអាចនិងចាប់ ផ្តើមដំណើរការនាពេលឆាប់ៗខាងមុខនេះទៀត។

ក្រុមអ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្ដុំគ្នានៅទីលាន Royale របស់ក្លឹប Nantes និងដាក់កម្រងផ្កា tulips ដែលជាការសម្តែងនៅកាយវិការគឺជាកិត្តិយសមួយរំលឹកដឹងគុណនិងបួងសួងដល់ Sala និងអ្នកបើកបរនៅលើយន្តហោះ។ ឪពុករបស់ Sala លោក Horacio បានប្រាប់ទូរទស្សន៍ C5N របស់អាហ្សង់ទីនថាគាត់បានឮព័ត៌មានពីមិត្តភក្តិ។លោកHoracio បាន និយាយ ថា: ខ្ញុំមិនដឹងអ្វីទេខ្ញុំមិនអាចជឿថាវាកើតមានឡើង។ តែខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអ្វីៗនឹងប្រសើរឡើង

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.