v9
V9BET

អតីតមិត្តស្រី Emiliano Sala មិនជឿថាការបាត់យន្តហោះពីរ៉ាដាជាឧបទ្ទវហេតុ បន្ទាប់ពីមានសារសំឡេងនៅក្នុងប្រព័ន្ធ WhatsApp

3 months ago​ | ដោយ V-Dr

អតីតមិត្តស្រីរបស់ Emiliano Sala បានអះអាងថានាងមិនជឿថាការបាត់ដានយន្តហោះចេញពីប្រព័ន្ធរ៉ាដារបស់អង់គ្លេសដែលដឹក ខ្សែប្រយុទ្ធនិងជាសមាជិកថ្មីរបស់ក្រុម Cardiff City ជាឧបទ្ទវហេតុនោះទេ។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនវ័យ ២៨ឆ្នាំរូបនេះបានធ្វើដំណើរចេញពីទីក្រុង Nantes ទៅរដ្ឋធានីវេលដើម្បីចូលរួមជាមួយមិត្តរួមក្រុមថ្មី ក្រោយពីព្រមព្រៀងលើកិច្ចសន្យាតម្លៃ ១៥លានផោនរួចមក។

Berenice Schkair អតីតដៃគូស្នេហារបស់ Sala និងជាតារាម៉ូដែលបារាំងបានបង្ហោះសារបែកធ្លាយជាសម្ងាត់មួយដែលនាងបានលុបចោលមុនពេលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ដែលក្នុងអត្ថន័យបញ្ជាក់ពីការមានការភ័យខ្លាច Sala អាចបាត់បង់ជីវិត ខណៈការស្វែងរកយន្តហោះបានដំណើរការចាប់តាំងពីថ្ងៃពុធម្សិលមិញមកម្លេះដោយប្រើប្រាស់យន្តហោះចំនួន២គ្រឿង។ ការស្វែងរកនេះបានកើតមានឡើងបន្ទាប់ពីសារសំឡេងនៅក្នុងប្រព័ន្ធ WhatsApp ផ្ញើទៅមិត្តភក្រ្តបានបញ្ចេញសំលេង Sala មានអារម្មណ៏ដូចជាភ័យខ្លាច ហាក់បីដូចជាយន្តហោះកំពុងជួបនិងឧប្បទវហេតុ និងត្រូវការជំនួយដល់រូបគេ ខណៈពេលដែល Sala កំពុងធ្វើដំណើរនៅលើយន្ដហោះឯកជនទៅកាន់ក្លឹបថ្មី Cardiff City ដែលមានមូលដ្ឋាននៅប្រទេស វេលចក្រភពអង់គ្លេសនោះ។

នាង Schkair បាននិយាយថា: អាចជាករណីរបស់ពួកម៉ាហ្វីយ៉ា ពីព្រោះខ្ញុំមិនជឿថាគ្រោះថ្នាក់នេះទេ។ ខ្ញុំមិនចង់ដឹងរឿងដែលមិនពិត ដូច្នេះសូមស៊ើបអង្កេតរឿងនេះព្រោះខ្ញុំមិនទាន់ជឿថានេះជាឧបទ្ទវហេតុឬបណ្តាលមកពី អាកាសធាតុមិនអំណោយផលដូច្នេះខ្ញុំសំនូមពរ សុំអោយមានការរុករកលើផ្ទៃសមុទ្របន្តទៀត ដើម្បីបញ្ជាក់ការពិត។ប្រសិនការស៊ើបអង្កេតមិនត្រូវបានធ្វើអោយដល់ទីបំផុតខ្ញុំពិតជាអស់កំលាំងហើយចាត់ទុកថានេះជាសុបិន្តដ៏អាក្រក់បំផុតមួយ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.