v9
V9BET

គ្រូបង្វឹកវៀតណាម រៀនចំផែនការផ្តល់ការខកចិត្តដល់ជប៉ុន ក្នុង Asian Cup រាត្រីនេះ

3 months ago​ | ដោយ V-Dr

លោក Park Hang-seo បានបង្ហាញពីសមិទ្ធផលដ៏មិននឹកស្មានដល់ក្រោមការដឹកនាំរយៈពេល១៦ខែរបស់លោកក្នុងនាមជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ហើយកាលពីថ្ងៃព្រហស្បតិ៍ លោកមានឱកាសមួយក្នុងការបង្កើតឲ្យមានការភ្ញាក់ផ្អើលដ៏ធំបំផុតក្នុងប្រត្តិសាស្ត្រនៃព្រឹត្តិការណ៍ Asian Cup នៅពេលដែលក្រុមរបស់លោកជួបជាមួយនឹងក្រុមជម្រើសជាតិជប៉ុន ក្នុងវគ្គ៨ក្រុមចុងក្រោយ។

ជប៉ុន គឺជាក្រុមខ្លាំងប្រចាំកីឡាបាល់ទាត់អាស៊ី ខណៈដែលម្ចាស់ជើងឯកប្រចាំទ្វីប៤សម័យកាលមួយនេះ បានបង្ហាញខ្លួនក្នុង World Cup យ៉ាងទៀងទាត់ និងប្រជុំដោយតារាឆ្នើមៗជាច្រើន ដែលលេងក្នុងក្របខ័ណ្ឌលីកកំពូលៗជុំវិញពិភពលោក។ ក្នុងពេលប៉ះក្រុមខ្លាំងនៅទីក្រុងឌូបៃ នៅរាត្រីនេះ លោក Park សញ្ជាតិកូរ៉េខាងត្បូង នឹងបញ្ជូនក្រុមមួយដែលប្រជុំដោយកីឡាករវ័យក្មេង ដែលបានបង្កើតភាពអស្ចារ្យក្នុងនាមជាប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការឈានទៅវគ្គយ៉ាងជ្រៅនៃយុទ្ធនាការ៣ប្រចាំតំបន់ និងកម្រិតអាយុ កាលីឆ្នាំមុន។ លោក Park ទទួលស្គាល់ថា ជប៉ុន នឹងបង្ហាញពីកម្រិតលេងផ្សេងគ្នាទាំងស្រុងសម្រាប់កីឡាកររបស់លោក ដែលភាគច្រើនជាយុវជន ឬមានវ័យខ្ទង់២០ឆ្នាំ នៅកីឡដ្ឋាន Al Maktoum។

លោក Park បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា៖ «កីឡាករជប៉ុន ពោរពេញដោយបទពិសោធ និងមានទេពកោសល្យ ហេតុនេះ យើងត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើង និងត្រៀមខ្លួនឲ្យបានល្អបំផុតដើម្បីទទួលយកការប្រជែងជាមួយនឹងជប៉ុននៅថ្ងៃស្អែកនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «អ្នកអធិប្បាយជាច្រើនកំពុងរំពឹងទុកថា ជប៉ុន នឹងឈ្នះនៅថ្ងៃស្អែកនេះ ប៉ុន្តែ ក្រុមបច្ចេកទេសរបស់យើង កំពុងតែខិតខំធ្វើការដើម្បីទទួលបានជ័យជម្នះ ហើយខ្ញុំជឿជាក់ថា កីឡាកររបស់យើង នឹងប្រជែងរហូតដល់ទីបំផុតដោយគ្មានការភ័យខ្លាច»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៨យប់៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Reuters



ស្វែងយល់ពីបទពិសោធន៍ភ្នាល់កីឡាលេងកំសាន្តថ្ងៃនេះ៖ https://www.v9b.com/km-kh
Mobile App: https://m.v9b.com/km-kh

ធ្វើការភ្នាល់ ការប្រកួតពានរង្វាន់ AFC Asian Cup 2019 ជាមួយ V9BET
សំរាប់សមាជិកថ្មី ដែលធ្វើការដាក់ប្រាក់លើកដំបូង នឹងទទួលបានទឹកប្រាក់បន្ថែម 100%​
ទំព័រកីឡា​ -> ជ្រើសរើសការប្រកួតទាំងអស់ -> AFC Asian Cup 2019 (In UAE) promotion



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.