v9
V9BET

អ្នកគំាទ្រ Tottenham សោកសៅ ខណៈ Son នាំកូរ៉េខាងត្បូងទៅវគ្គ ៨ក្រុមចុង Asian Cup

5 months ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងកីឡាករ Son Heung-min បានធ្វើដំណើរចាកចេញពីប្រទេសអង់គ្លេសដើម្បីទៅដឹកនាំនិងជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងធ្វើការប្រកួតពានរង្វាន់ AFC Asian Cup ២០១៩ ដែលមានប្រទេសអារ៉ាប់រួមជាម្ចាស់ផ្ទះ។ គួរបញ្ជាក់ថាក្រោយទទួលបានជ័យជម្នះលើក្រុមបារ៉ែនក្នុងលទ្ធផល ២ទល់នឹង១ បានធ្វើអោយក្រុមម្ចាស់ជើងឯក Asian Game មានឪកាសឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។ ប៉ុន្តែផ្ទុយទៅវិញក្រុមអ្នកគាំទ្រ Tottenham មិនបានសម្តែងក្តីសោមនស្សនិងរឿងនេះទេ ដោយពួកគេជាច្រើនបានបង្ហាញអារម្មណ៏មិនសប្បាយចិត្ត នៅលើបណ្តាញទំនាក់ទំនងសង្គម។

បច្ចុប្បន្នក្រុម Tottemham កំពុងប្រឈមនិងកីឡាករមួយចំនួនមានបញ្ហារបួសដូចជា Harry Kane​ ក្រោយពី Tottenham បរាជ័យក្រោមថ្វីជើង Manchester United ខណៈដែលខ្សែប្រយុទ្ធអង់គ្លេសរូបនេះនិងអវត្តមានរហូតដល់ខែមីនាស្របពេលដែលកីឡាករ Son Heung-min ក៏កំពុងតែអវត្តមានដោយជាប់កាតព្វកិច្ចជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់ ព្រឹត្តការណ៏ពានរង្វាន់ AFC Asian Cup ២០១៩ នេះ។ Son ក៏បានអវត្តមានមួយរយៈពេលផងដែរ កំលុងពេលជួយក្រុមជម្រើសជាតិលើកពាន Asian Cup សម្រាប់កីឡាករ U២៣ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសម៉ាឡេស៊ីកាលពីខែកញ្ញា ឆ្នាំមុន។ ជាថ្មីម្តងទៀត Son ក៏និងត្រូវអវត្តមានសម្រាប់ការប្រកួតជើងទីពីរពានរង្វាន់ Carabao Cup រឺ League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពេលក្រុមត្រូវធ្វើដំណើរទៅកាន់កីឡាដ្ឋាន Stamford Bridge របស់ Chelsea នាថ្ងៃព្រហស្បត្ត៏ខាងមុខនេះផងដែរ។

Son ធ្លាប់បានផ្តល់បទសម្ភាសន៏ដល់បណ្តាញសារពត៌មានថាៈ ខ្ញុំពិតជាសោកស្តាយដែលមិនបានជួយក្រុម Tottenham ព្រោះតែកាតព្វកិច្ចក្នុងព្រឹត្តការណ៏ Asian Cup។ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពមកពីតំបន់អាស៊ីរូបនេះបន្តថា: ពិតណាស់ខ្ញុំបានខកខានការប្រកួតកន្លងមកនៅក្នុងខែកញ្ញា។ មានអារម្មណ៍សោកស្តាយចំពោះមិត្តរួម ក្រុមអ្នកគាំទ្រ និងគ្រូបង្វឹករបស់ខ្ញុំវាពិតជាលំបាកណាស់។ ពេលខ្លះអ្នកគិតថាវាជាការសោកស្តាយបន្តិចប៉ុន្តែវាក៏សំខាន់ផងដែរសំរាប់ប្រទេសរបស់ខ្ញុំ

សង្ឃឹមថាក្រោយចប់ភារកិច្ចជួយក្រុម ក្រុមជម្រើសជាតិពេលនោះខ្ញុំនិងឆាប់វិលត្រលប់មកជួយក្លឹបវិញតាមដែលអាច ធ្វើទៅបាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ TheSun



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.