v9
V9BET

អង្គរថាយហ្គឺរ ណាត់ជួបក្រុមវិសាខា ក្រោយចាញ់ព្រះខ័នរាជស្វាយរៀង ជាលើកទី២

5 months ago​ | ដោយ V-Dr

ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ បាននឹងកំពុងស្វះស្វែងខ្លាំងទៅការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ជាមួយក្លិបក្នុងស្រុក ដើម្បីពង្រឹងគុណភាពលេងរបស់ក្រុម សម្រាប់ត្រៀមការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ដែលគ្រោងនឹងធ្វើនៅដើមខែមីនា ខាងមុខនេះ។

បើទោះបីជា ការប្រកួតមិត្តភាពជាមួយក្លិបក្នុងស្រុកចំនួន៥លើក កន្លងមកនេះ អង្គរថាយហ្គឺរ រកបានជ័យជម្នះត្រឹម១លើក ស្មើ១ និងចាញ់៣លើក ប៉ុន្តែក្លិបដែលគ្រប់គ្រងដោយជនជាតិជប៉ុនមួយនេះ នឹងធ្វើដំណើរមកភ្នំពេញ ដើម្បីប្រកួតមិត្តភាពជាមួយក្រុមខ្លាំង វិសាខា ដែលនឹងត្រូវធ្វើនៅកីឡដ្ឋានវិសាខា នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

យ៉ាងណាមិញ សម្រាប់ការប្រកួតស្វាគមន៍ក្រុមព្រះខ័នរាជស្វាយរៀង នៅលើទឹកដីខ្លួនឯង គឺកីឡដ្ឋានខេត្តសៀមរាប កាលពីថ្ងៃអង្គារ ម្សិលមិញ ក្រុមអង្គរថាយហ្គឺរ បានចាញ់ក្រុមភ្ញៀវ ២-០ ហើយវាក៏ជាការបរាជ័យលើកទី២ក្រោមស្នាដៃក្រុមព្រះខ័នរាជស្វាយរៀងផងដែរ ព្រោះកាលប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង អង្គរថាយហ្គឺរ បានចាញ់ក្រុមម្ចាស់ផ្ទះរហូតដល់ ៩-៣។

ចំណែកការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ត្រៀមរដូវកាលថ្មី ចំនួន៣លើកទៀត ក្រុមអង្គរថាយហ្គឺរ បានប្រកួតស្មើជាមួយក្រុមអគ្គិសនីកម្ពុជា ១-១ តែពួកគេបានយកឈ្នះ ក្រសួងការពារជាតិ ៤-២ និងបានចាញ់ក្រុមបឹងកេត ក្នុងលទ្ធផល ៣-២៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.