v9
V9BET

កូរ៉េសង្គ្រោះការភិតភ័យ ដើម្បីទៅជួបកាតា ក្នុងវគ្គ ៨ក្រុមនៃ Asian Cup

5 months ago​ | ដោយ V-Dr

ក្រុមប្រជែងដណ្តើមពាន កូរ៉េខាងត្បូង សង្គ្រោះការភិតភ័យមួយ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Asian Cup កាលពីថ្ងៃអង្គារ ខណៈដែលក្រុមជម្រើសជាតិកាតា បានយកឈ្នះលើក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតដ៏ស្វិតស្វាញមួយ។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូងត្រូវបានបង្ខំឲ្យឈានទៅប្រកួតនៅនាទីបន្ថែម១៥នាទី២ដង ដោយក្រុមបារ៉ែន ក្នុងទីក្រុងឌូបៃ ខណៈដែលការតែតបាល់បញ្ចូលទីពីសំណាក់កីឡាករបម្រុង Kim Jin-su បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ និងជួយឲ្យក្រុមខ្លាំងក្នុងការប្រជែងពានមួយនេះ ធ្វើដំណើរទៅជួបក្រុមជម្រើសជាតិកាតា។ ក្រោយពីកូរ៉េខាងត្បូង ឈានទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី៨ ខ្សែប្រយុទ្ធ Son Heung-min ដែលជាប្រធានក្រុមនៃក្រុមកូរ៉េ បានឲ្យដឹងថា៖ «វាគឺជាការប្រកួតដ៏ស្វិតស្វាញមួយ។ ខ្ញុំមិនរីករាយឡើយជាមួយនឹងការបង្ហាញពីទម្រង់លេងរបស់យើង។ ខ្ញុំគិតថា យើងអាចធ្វើបានល្អប្រសើរជាងនោះ»។

ការព្យាយាមរបស់កូរ៉េខាងត្បូង ក្នុងការបញ្ចប់រយៈពេល៥៩ឆ្នាំនៃការឈឺចុកចាប់ក្នុងពាន Asian Cup ហាក់ដូចជាមានសុត្ថិភាពទៅហើយ នៅពេលដែលកីឡាករ Hwang Hee-chan បានស៊ុតបាល់បំប៉ោងសំណាញ់ នៅជិតបញ្ចប់តង់ទី១ ប៉ុន្តែបារ៉ែន បានវាយបកតាមស្មើវិញនៅពាក់កណ្តាលតង់ទី២។ ជាមួយគ្នានេះ លោក Felix Sanchez Bas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកាតា បានឲ្យដឹងថា៖ «យើងអត់ធ្មត់។ យើងត្រូវតែសម្របខ្លួន។ នៅពេលដែលអ្នកឈានដល់ដំណាក់កាលនេះ អ្នកចង់ឈ្នះពាន ហើយកីឡាកររបស់យើងបានបង្ហាញថា ពួកគេមានសមត្ថភាព»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ស្វែងយល់ពីបទពិសោធន៍ភ្នាល់កីឡាលេងកំសាន្តថ្ងៃនេះ៖ https://www.v9b.com/km-kh
Mobile App: https://m.v9b.com/km-kh

ធ្វើការភ្នាល់ ការប្រកួតពានរង្វាន់ AFC Asian Cup 2019 ជាមួយ V9BET
សំរាប់សមាជិកថ្មី ដែលធ្វើការដាក់ប្រាក់លើកដំបូង នឹងទទួលបានទឹកប្រាក់បន្ថែម 100%​
ទំព័រកីឡា​ -> ជ្រើសរើសការប្រកួតទាំងអស់ -> AFC Asian Cup 2019 (In UAE) promotion



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.