v9
V9BET

បន្ទាប់ពីផ្តួលគូបដិបក្ស Adrien Broner ស្តេចប្រដាល់ Pacquiao ត្រូវចោរគាស់ផ្ទះ

7 months ago​ | ដោយ V-Dr

លោក Mike Quinn អ្នកនាំពាក្យរបស់ស្តេចប្រដាល់ហ្វីលីពីនកីឡាករ Pacquiao បានប្រាប់ NBC News ថាៈ ផ្ទះរបស់អ្នកប្រដាល់ Manny Pacquiao នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកត្រូវបានចោរមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពគាស់ចូលគោលបំណងយកសម្ភារៈមានតម្លៃ កំលុងពេលរូបគេកំពុងអបអរជ័យជម្នះក្រោយផ្តួលគូបដិបក្សកីឡាករប្រដាល់សហរដ្ឋអាមេរិក Adrien Broner នៅទីក្រុង Las Vegas កាល ពីថ្ងៃអាទិត្យកន្លងទៅនេះ។

ប៉ូលីសទីក្រុង Los Angeles បាននិយាយថាការលបចូលត្រូវបានរាយការណ៍នៅម៉ោង ៤:១៥នាទី ល្ងាចថ្ងៃអាទិត្យយោងតាមសារព័ត៌មាន Associated Press បានចុះផ្សាយ។ Pacquiao ដែលឈានចូលវ័យ ៤០ឆ្នាំកាលពីខែមុន បានឈ្នះពិន្ទុលើ Broner វ័យ ២៩ឆ្នាំដើម្បីការពារខ្សែក្រវាត់ WBA ក្រោយការប្រកួត​ ១២ទឹករួចមក។ លោក Sean Gibbons អ្នករៀបចំកម្មវិធី Pacquiao បាននិយាយថា : Pacman និងក្រុមគ្រួសារមិនបានចំណាយពេលវេលា ច្រើនស្នាក់នៅផ្ទះរបស់គាត់នាទីក្រុង Los Angeles ទេចាប់តាំងពីឆ្នាំ២០១៦ ដោយសារគាត់រស់នៅហ្វីលីពីន ជាកន្លែងដែលគាត់មានតួនាទីជាសមាជិកព្រឹទ្ធសភាផងដែរ។

A

រហូតដល់ពេលនេះមិនទាន់មានរបាយការណ៏អោយដឹងក្រុមគ្រួសារ Pacquiao បានបាត់បង់ សម្ភារៈអ្វីខ្លះពីក្នុងភូមិគ្រឹះរបស់ខ្លួននៅឡើយទេ។ ទោះបីជាមានហេតុការអកុសលកើតឡើងក្តីក្រោយបញ្ចប់ការប្រកួតដោយ ជោគជ័យកីឡាករ Pacquiao បានស្នើដល់គូសងសឹកចាស់គឺអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather ធ្វើការប្រកួតសងសឹកសារជាថ្មីបន្ទាប់ពីរូបគេបានចាញ់ Floyd កាលពីឆ្នាំ២០១៥​ ដោយពិន្ទុរួចមក៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.