v9
V9BET

ខ្សែប្រយុទ្ធមកពីអាហ្សង់ទីន ចង់សាងភាពល្បី នៅលីកកំពូលកម្ពុជា

3 months ago​ | ដោយ V-Dr

កីឡាករកម្ពស់១,៩៣ Ramos Alexis Damian ដែលជាសមាជិកថ្មីរបស់ក្លិបអង្គរថាយហ្គឺរ បានបង្ហាញភាពសប្បាយរីករាយ នៅពេលរូបគេបានសម្រេចបំណង ក្នុងការបានមកលេងបាល់ទាត់នៅតំបន់អាស៊ី ហើយខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីនរូបនេះ បានតាំងចិត្តរកឲ្យបានគ្រាប់បាល់ ដើម្បីធ្វើឲ្យរូបគេមានឈ្មោះល្បី សម្រាប់ការបង្ហាញសមត្ថភាព ជាលើកដំបូង នៅលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ។

Ramos Alexis បាននិយាយថា ៖«និយាយដោយស្មោះត្រង់ ខ្ញុំចង់លេងនៅតំបន់អាស៊ី។ មុនពេលមានការចាប់អារម្មណ៍ពីគ្រូបង្វឹក Oriol ខ្ញុំមានរឿងតិចណាស់ ដែលខ្ញុំត្រូវគិត ចំពោះការសម្រេចចិត្តមកទីនេះ ហើយការប្តេជ្ញាចិត្តរបស់ខ្ញុំ គឺលេងឲ្យអស់ពីសមត្ថភាព រាល់ការប្រកួត ដែលខ្ញុំត្រូវលេង ដើម្បីឈានដល់កម្រិតល្អបំផុត នឹងព្យាយាមស្វែងរកគ្រប់បាល់ នេះគឺជាវិធីដើម្បីអាចជួយក្រុម»។

តាមរយៈការចុះកុងត្រារយៈពេល១ឆ្នាំជាមួយក្លិបអង្គរថាយហ្គឺរ នេះ Ramos Alexis ជាមួយគ្នានេះ កីឡាករវ័យ២៩ឆ្នាំ Ramos Alexis ដែលកើតនៅ Mar del Plata ទីក្រុង Buenos Aires បានក្លាយជាកីឡាករអាហ្សង់ទីន ដំបូងគេ ដែលបានមកលេងនៅលីកកំពូលកម្ពុជា។

Ramos Alexis បានបង្ហាញពីមោទនភាព ដែលរូបគេ បានក្លាយជាកីឡាករអាហ្សង់ទីនដំបូងគេ ដែលបានមកលេងនៅលីកកំពូលកម្ពុជា ដោយគេបានបញ្ជាក់ថា៖ «ខ្ញុំដឹងថា ខ្ញុំជាកីឡាករ អាជីពអាហ្សង់ទីនទី ១ ដែលនឹងលេងនៅក្នុងប្រទេសកម្ពុជា ហើយនេះ ជាការលើកទឹកចិត្តបន្ថែម ដើម្បីកេរ្តិ៍ឈ្មោះរបស់ខ្ញុំ និងដើម្បីប្រទេសរបស់ខ្ញុំ»។

តាមប្រវត្តិ ដែលត្រូវបានរាប់រៀប នៅលើវេបសាយផ្លូវការរបស់ក្លិបអង្គរថាយហ្គឺរ គឺខ្សែប្រយុទ្ធរបស់អាហ្សង់ទីន Ramos Alexis ធ្លាប់មានបទពិសោធប្រកួតច្រើនក្លិប នៅលើទឹកដីរបស់ខ្លួន និងប្រទេសមួយចំនួនទៀត មានដូចជា Ecuador, Salvador, Uruguay, Venezuela និង Malta ជាដើម។

ក្លិបដែល Ramos Alexis ធ្លាប់ចូលរួមលេងនៅប្រទេសអាហ្សង់ទីនមានក្លិប Atlético Aldosivi (ក្របខ័ណ្ឌ Primera B Nacional) ក្លិប Ferro Carril Oeste (ក្របខ័ណ្ឌ Primera B Nacional) Gimnasia CdU (ក្របខ័ណ្ឌ Torneo Argentino A) Estudiantes de Río Cuarto (ក្របខ័ណ្ឌ Torneo Argentino B) Atlético Independiente (ក្របខ័ណ្ឌ Torneo Federal A) ក្លិប Atlético General Paz Juniors (ក្របខ័ណ្ឌ Torneo Argentino B) និងក្លិប Huracan de Goya។

ចំណែកក្លិបនៅក្រៅប្រទេស Ramos Alexis ធ្លាប់លេងនៅក្លិប Técnico Universitario (ក្របខ័ណ្ឌ Ecuadorian Serie A, ប្រទេស Ecuador) A.D. Isidro Metapan (ក្របខ័ណ្ឌ Salvadoran Primera División, ប្រទេស Salvador) ក្លិប El Tanque Sisley (ក្របខ័ណ្ឌ Uruguayan Primera División, ប្រទេស Uruguay) ក្លិប Metropolitanos FC (ក្របខ័ណ្ឌ Venezuelan Primera División, ប្រទេស Venezuela) និង Gudja United FC (ក្របខ័ណ្ឌ Maltese First Division, ប្រទេស Malta)៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.