v9
V9BET

លោក Pochettino សម្តែងការបារម្មណ៏ស្ថានភាពរបួស Alli មុនជំនួបជើងទី២ Carabao Cup ជាមួយ Chelsea

5 months ago​ | ដោយ V-Dr

ខ្សែបម្រើអន្តរជាតិអង់គ្លេស Dele Alli បានរងរបួសសរសៃពួរគន្លាក់ជើងអំឡុងពេល Spurs ទទួលជ័យជម្នះ ២-១ នៅលើ ទឹកដីក្រុម Fulham កាលពីថ្ងៃអាទិត្យដែលជាការបន្ថែមបញ្ហាផ្នែករបួសមួយទៀតដល់ក្លិប។ អ្នកចាត់ការទូទៅក្រុម លោក Mauricio Pochettino បាននិយាយថា Tottenham មិនមានសុទិដ្ឋិនិយម ហើយបារម្មណ៏អំពីរបួសរបស់ខ្សែបម្រើវ័យក្មេង Dele Alli ខណៈដែលវិបត្តិកីឡាកររបួសបានក្លាយជាបញ្ហាមួយកំពុងប្រឈមសម្រាប់ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះ។

ស្ថានភាពរបួស Alli បានបង្ហាញថារូបគេមិនអាចបង្ហាញខ្លួនប្រឈមនឹងក្រុមតោខៀវ Chelsea នៅក្នុងការប្រកួតជើងទី២ នៃការប្រកួត Carabao Cup នាថ្ងៃ ថ្ងៃព្រហស្បតិ៍ខាងមុខនេះទេ។មានន័យថាក្រុម Spurs ត្រូវអវត្តមនាកីឡាករ Harry Kane, Heung-min Son, Lucas Moura និង Alli សម្រាប់ការប្រកួតនៅ Stamford Bridge បន្ទាប់ពីពួកគេបាននាំមុខ ១-0 ក្រោយការប្រកួតជើងទីមួយ។

លោក Pochettino បាននិយាយប្រាប់សារពត៌មាន talkSPORT ថា: អ្នកគាំទ្រគ្រប់គ្នាបានឃើញគាត់លើទីលានជាមួយនិង បញ្ហារបួសសរសៃពួរខាងឆ្វេង ហើយបញ្ហានេះយើងត្រូវការវាយតម្លៃនៅប៉ុន្មានថ្ងៃខាងមុខ។ ប្រសិនបើអ្នកមានខ្សែបម្រើម្នាក់ដែលមានគុណភាពដូចជាបច្ចេកទេសលេងនិងបង្កើតឪកាសរកបានគ្រាប់បាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើន ស្របពេលមិត្តរួមក្រុមដទៃទៀតអវត្តមាន ខ្ញុំអាចនិយាយបាថាគាត់នឹងក្លាយជាខ្សែបម្រើកណ្តាលដ៏ល្អបំផុតមួយនៅក្របខណ្ឌកំពូលអង់គ្លេស

កែសម្រួលដោយ៖ Cambosport
ប្រភព៖ talksport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.