v9
V9BET

វៀតណាម បង្កើតភាពអស្ចារ្យក្នុង Asian Cup តាមរយៈការទម្លាក់ជើងខ្លាំង ហ្ស៊កដានី

5 months ago​ | ដោយ V-Dr

អ្នកចាំទី Dang Van Lam បានក្លាយជាវីរបុរសរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម តាមរយៈការសង្គ្រោះបាល់កាត់សេចក្តី ក្នុងពេលពួកគេបានយកឈ្នះក្នុងលទ្ធផល ៤-២ លើក្រុមជម្រើសជាតិហ្ស៊កដានី ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីនៃការប្រកួតក្នុងយុទ្ធនាការ Asian Cup វគ្គ ១៦ក្រុមចុងក្រោយ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង។

ក្រុមជម្រើសជាតិហ្ស៊កដានី រកបានគ្រាប់បាល់នាំមុខមុន នៅពេលដែលការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Baha Abdel-Rahman បានជួយឲ្យក្រុមរបស់លោក Vital Borkelmans នាំមុខ១គ្រាប់មុន នៅមុនពេលបញ្ចប់តង់ទី១ ប៉ុន្តែ ក្រុមជម្រើសជាតិវៀតណាម បានធ្វើការវាយបកវិញក្នុងតង់ទី២។ ការរកបានគ្រាប់បាល់តាមស្មើរបស់កីឡាករ Nguyen Cong Phuong បានផ្តល់ការលំបាកដល់ក្រុមហ្ស៊កដានី ដែលបន្ទាប់មក បានរងនូវសម្ពធជាបន្តបន្ទាប់ពីក្រុមវៀតណាម មុននឹងការប្រកួតនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅនាទីបន្ថែម១៥នាទី២ដង កាលពីថ្ងៃអាទិត្យ។ កីឡាករ Baha’ Seif បានស៊ុតបាល់រំលងរបារទីសម្រាប់ការស៊ុតបាល់ប៉េណាល់ទីគ្រាប់បាល់ទី២របស់ហ្ស៊កដានី នៅមុនពេលអ្នកចាំទី Van Lam បានសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Ahmed Salah ហើយបន្ទាប់មក Bui Tien Dung I បានរកគ្រាប់បាល់ឈ្នះដើម្បីជួយឲ្យក្រុមវៀតណាម ឈានទៅវគ្គ៨ក្រុមចុងក្រោយតែម្តង។

បន្ទាប់ពីបញ្ចប់ការប្រកួត តារាឆ្នើមវៀតណាម Doan Van Hau បានប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីបង្ហោះរូបភាពមួយរបស់គេក្នុងពេលអបអរ រួមជាមួយនឹងការសរសេរថា៖ «ខ្ញុំនឹងវិលត្រឡប់មកវិញ ខ្ញុំនឹងវិលត្រឡប់មកវិញ ប៉ុន្តែ មិនមែនថ្ងៃនេះឡើយ»។ ជ័យជម្នះរបស់វៀតណាម មានន័យថា ក្រុមមានរហស្សនាមថា Golden Dragons មួយនេះ នឹងឈានទៅវគ្គ៨ក្រុមចុងក្រោយនៃ Asian Cup ដើម្បីជួបជាមួយនឹងក្រុមជប៉ុន ឬអារ៉ាប៊ីសាអ៊ូឌីត៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Fox Sports Asia



ស្វែងយល់ពីបទពិសោធន៍ភ្នាល់កីឡាលេងកំសាន្តថ្ងៃនេះ៖ https://www.v9b.com/km-kh
Mobile App: https://m.v9b.com/km-kh

ធ្វើការភ្នាល់ ការប្រកួតពានរង្វាន់ AFC Asian Cup 2019 ជាមួយ V9BET
សំរាប់សមាជិកថ្មី ដែលធ្វើការដាក់ប្រាក់លើកដំបូង នឹងទទួលបានទឹកប្រាក់បន្ថែម 100%​
ទំព័រកីឡា​ -> ជ្រើសរើសការប្រកួតទាំងអស់ -> AFC Asian Cup 2019 (In UAE) promotion



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.