v9
V9BET

FFC កំណត់ការដេញថ្លៃផ្សាយផ្ទាល់បាល់ទាត់ពាន AFF និង AFC ចាប់ពី ៣ម៉ឺនដុល្លារឡើង

7 months ago​ | ដោយ V-Dr

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឈានដល់ការកំណត់នូវតម្លៃចាប់ពី៣០០០០ដុល្លារ សម្រាប់ទូរទស្សន៍ក្នុងស្រុក ដែលចង់ចូលរួមការដេញថ្លៃសិទ្ធិផ្សាយផ្ទាល់នៃការប្រកួតពានរង្វាន់ AFF U22 Championship និង AFC U23 Championship ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ FFC ដែលបានប្រកាសជាផ្លូវការ កាលថ្ងៃសុក្រ បានសរសេរថា៖ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើការដាក់ដេញថ្លៃទទួលសិទ្ធិផ្សាយផ្ទាល់ការប្រកួតពានរង្វាន់ AFF U22 Championship ពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ និងការប្រកួតពានរង្វាន់ AFC U23 Championship Group H ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតក្របខ័ណ្ឌទាំង២នេះ»។

នៅក្នុងសេចក្តីជូនដំណឹង ស្តីពីការដាក់ដេញថ្លៃទទួលសិទ្ធិផ្សាយផ្ទាល់ព្រឹត្តិការណ៍ទាំង២ខាងលើនេះ FFC បានកំណត់តម្លៃដេញថ្លៃចាប់ពី៣០០០០ដុល្លារឡើង ដោយបានបញ្ជាក់ថា៖ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំណត់តម្លៃអប្បរមាចាប់ពី៣០០០០ដុល្លារ ឡើងទៅ សម្រាប់ការប្រកួតទាំង២ក្របខណ្ឌ AFF និង AFC»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.