v9
V9BET

Tiger Street Football Festival 2019 នឹងធ្វើសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការនៅមណ្ឌលកំពង់ស្ពឺនារសៀលនេះនៅបុរីសុវណ្ណ

7 months ago​ | ដោយ V-Dr

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រុមការងារក្រមហ៊ុនស្រាបៀរ Tiger នឹងធ្វើសន្និសីទសារព័ត៌ មានស្តីពីការប្រកាសបើកជាផ្លូវការនៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Tiger Street Football Festival 2019 លើកទី៧នាបុរីសុវណ្ណ នៅខេត្តកំពង់ស្ពឺដែលរៀបចំដោយក្រមហ៊ុនស្រាបៀរ Tiger ក្រោមការសហការ ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ឆ្លៀតក្នុងឱកាសសន្និសីទសារព័ត៌មានដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ទុយ វិច្ឆិកា ជាប្រធានបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL) ព្រមទំាងតំណាងក្រុមទំាង៤៦ផងដែរ។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 ជាផ្លូវការនៅមណ្ឌលខេត្តកំពង់ស្ពឺនៅព្រឹក ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩ នៅដីឡូត៍ ឧកញ្ញ៉ា ឈួន គឹមសាន្ត ទីរួមខេត្តកំពង់ស្ពឺដូច្នេះសូមកុំភ្លេចចូលរួមទស្សនា ការប្រកួតជម្រុះនៅខេត្តកំពង់ស្ពឺឲ្យបានច្រើនកុះករ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.