v9
V9BET

Mousa Dembele ខ្សែបម្រើ Tottenham ផ្ទេរទៅលេងនៅនៅក្លឹបចិន Guangzhou R&F

3 months ago​ | ដោយ Cambosport_Admin

ខ្សែបម្រើ Mousa Dembele របស់ក្លឹប Tottenham បានព្រមព្រៀងផ្ទេរទៅចូលរួមជាមួយក្រុម Guangzhou R & F នៅ​លីក​កំពូលរបស់ប្រទេសចិន។ មានពាក្យចចាមអារាមអំពីការ ចាកចេញរបស់ Dembele ចេញពី ក្រុងឡុងដ៍ក្នុងរយៈ​ពេល​ប៉ុន្មានខែខាងមុខនេះទីបំផុតរូបគេ បានបញ្ចប់ការផ្ទេរ ទៅក្រុមនៅដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ១០ ក្នុងរដូវកាល CSL ឆ្នាំ ២០១៨ ។

សេចក្តីថ្លែងការណ៍របស់ក្លឹប Tottenham បានប្រកាសជាផ្លូវការណ៏ ថា: យើងបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Guangzhou R & F របស់ចិន សម្រាប់ការផ្ទេរ Mousa Dembele ក្រោមការត្រួតពិនិត្យជាលក្ខណៈអន្តរជាតិ។ Dembele បាន​ចាកចេញពី Spurs ក្រោយចំណាយពេល ៦ ឆ្នាំកន្លះបន្ទាប់ពីផ្លាស់ពី ក្រុម Fulhamមកក្នុងតម្លៃ​១៥លានផោន​កាល​ពីខែសីហា ឆ្នាំ​២០១២ និងបានបង្ហាញខ្លួនចំនួន ២៥០ ប្រកួត ស៊ុតបញ្ចូលទីបាន ១០ គ្រាប់សម្រាប់ក្រុម មាន់ខ្នាយមាស។ កីឡាករ​អន្តរ​ជាតិ​បែលហ្សិកមានវ័យ ៣១ ឆ្នាំធ្លាប់ លេងបាល់អាជីពនៅប្រទេសបែលហ្ស៊ិក​និងហុល្លង់មុនពេលផ្ទេរទៅកាន់​ក្រប​ខណ្ឌ​បាល់​ទាត់អង់គ្លេស ។

ប្រភព៖ talksport
ប្រែសម្រួលដោយ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.