v9
V9BET

Ryan Babel អតីតកីឡាករ Liverpool ចូលរួមជាមួយ Fulham

7 months ago​ | ដោយ Cambosport_Admin

ក្រុមFulham បានប្រកាសជាផ្លូវការណ៏ពីការចុះហត្ថលេខាខ្សែបម្រើស្លាប Ryan Babel ពីក្រុមBesiktas នៅលីកកំពូលតួគី​សម្រាប់កិច្ចព្រមព្រៀងមួយដែលមានសុពឡភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Claudio Ranieri មានបំណងចង់បន្ថែមកម្លាំងថ្មីបន្ថែមទៀតដល់ក្រុម​របស់គាត់​ដើម្បី​ជួយ​ឱ្យក្រុម មានភាពរឹងមាំនិងមានជីវិតរស់ក្នុង ក្របខ័ណ្ឌ Premier League បន្តទៀតខណៈក្រុម Fulham ខ្សត់​គ្រាប់​បាល់​បញ្ចូល​ទីដោយរកបានតែ ២០ គ្រាប់នៅក្នុងរដូវកាល២០១៨-២០១៩នេះ និងកំពុងស្ថិតឈរលើចំណាត់ថ្នាក់លេខ២​បាត​តារាងដែលជាតំបន់ត្រូវកាត់ចេញ ក្រោយចាញ់Burnley ២:១ កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។

អតីតក្រុមហង្សក្រហមLiverpool សញ្ជាតិហូឡង់រូបនេះ នឹងពាក់អាវលេខ ១២ នៅកីឡាដ្ឋាន Craven Cottage ដែល​មាន​មូលដ្ឋាននៅទីក្រុងឡុងដ៏។ Babel ត្រូវបានLiverpool ចំណាយប្រាក់១១,៥ លានផោននាំយកមករួមក្រុម​នៅ​ឆ្នាំ​២០០៧​និង បានបង្ហាញខ្លួនចំនួន ១៤៦ប្រកួតមុនពេលចូលរួមជាមួយ Hoffenheim ក្នុងតម្លៃ៨លានផោននាឆ្នាំ២០១១។

ប្រភព៖ Standard
ប្រែសម្រួលដោយ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.