v9
V9BET

Nottingham Forest តែងតាំងអតីតអ្នកចាត់ការជម្រើសជាតិអៀឡង់ Martin O’neill ជាគ្រូបង្វឹក

7 months ago​ | ដោយ V-Dr

ក្រុម Nottingham Forest បានតែងតាំងគ្រូបង្វឹក Martin O’Neill អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអៀឡង់ជាអ្នកចាត់ការថ្មីរបស់ពួកគេ។ លោក O’Neillបានចូលមក ជំនួស Aitor Karanka ដែលបានចាកចេញពីក្លឹបកាលពីថ្ងៃសុក្រហើយនឹងត្រូវបានប្រគល់ភារកិច្ចថ្មីដើម្បីដឹកនាំក្រុមចូលរួមប្រកួត ប្រកួតជម្រុះក្របខ័ណ្ឌ Championship គោលបំណងមានឪកាសឡើងមកលេងនៅក្របខណ្ឌលំដាប់កំពូល Premier League វិញ ។

ក្នុងនាមជាកីឡាករលោក O’Neill បានឈ្នះពានរង្វាន់ European Cup ពីរដងជាមួយនឹង Nottingham Forest, ឈ្នះពានរង្វាន់ Division ១ និងពានរង្វាន់អឺរ៉ុប(European Super Cup និង League Cup ២ដងផងដែរ។ បច្ចុប្បន្ន Nottingham Forest ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៩ នៅតារាង Champion Ship និង ៤ពិន្ទុ ពីគូប្រជែង Derby County ដែលធ្លាប់ឈានដល់វគ្គ Play-Off ៦ដងនាពេលកន្លងមក។

លោក O’Neill ធ្លាប់ដឹកនាំ Leicester City, Celtic, Aston Villa និង Sunderland ក្នុងអាជីពរបស់គាត់និងបានចាកចេញពីតំណែងជាអ្នកគ្រប់គ្រងបាល់ទាត់អាជីពមកដឹកនាំជម្រើសជាតិសាធារណរដ្ឋអៀរឡង់ក្រោយដឹកនាំបាន៥ឆ្នាំលោកបានលាលែងនៅ ខែវិច្ឆិកាជាមួយជំនួយការគឺ Roy Keane អតីតកីឡាករខ្សែបម្រើ Man.United។ ក្រុមអៀរឡង់បានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Euro ២០១៦ ក្រោមការដឹកនាំរបស់លោកប៉ុន្តែការបរាជ័យក្នុងការចូលរួមប្រកួត World Cup ឆ្នាំ២០១៨ និងធ្លាក់ចេញពីក្របខ័ណ្ឌ UEFA Nation Cup ដែលជាមូលហេតុធ្វើអោយរូបលោកសម្រេចចិត្តចាកចេញពីជម្រើសជាតិ។ ការប្រកួតជាលើកដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹក Nottingham Forest ពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bristol City នៅ City Ground នាថ្ងៃសៅរ៍ខាងមុខនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.