v9
V9BET

ព្រឹត្តការណ៏ទាំង៥ ដែល Cristiano Ronaldo ខកបំណងក្នុងអាជីពបាល់ទាត់

3 months ago​ | ដោយ V-Dr

កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានអភិឌ្ឍខ្លួនឈានដល់ចំណុចកំពូល និងក្លាយជាកីឡាករលំដាប់ពិភពលោកជាមួយក្លឹប៣ផ្សេងគ្នាជាងមួយទសវត្សមកហើយព្រមជាមួយសមិទ្ធិផលពានរង្វាន់ និងជ័យជំនះជាច្រើនបំផុតសម្រាប់ក្លឹបនិងប្រទេសជាតិ។ ក៏ប៉ុន្ដែក៏មានព្រឹត្តការណ៏សំខាន់ៗមួយចំនួន ដែលខ្សែបម្រើ-ប្រយុទ្ធមានវ័យជ្រេ៣៣ឆ្នាំទៅហើយរូបនេះជួបរឿងខកបំណង និង មិនអាចជួយក្រុមបាល់ទាត់អាជីព Real Madrid និងជម្រើសជាតិរបស់ខ្លួនបាននាពេលកន្លងមកផងដែរ។

-ខាងក្រោមនេះគឺជាព្រឹត្តការណ៏សំខាន់ៗទំាង៧ចំនុចនោះ

១. Portugal និង Greece វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Euro ២០០៤

ក្នុងឆ្នាំ ២០០៤ ប្រទេសព័រទុយហ្កាល់បានទទួលសិទ្ធិរៀបចំការប្រកួតពានរង្វាន់ទ្វីបអឺរ៉ូបដែលមានកីឡាករឆ្នើមៗមួយចំនួន នាជំនាន់នោះបានចូលរួមមានដូចជាៈ Luis Figo, Deco, Ricardo Carvalho, Rui Costa, Simao, Maniche និងកីឡាករ Cristiano Ronaldo ដែលមានវ័យទើបតែ១៩ឆ្នាំនោះ ។ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានបរាជ័យក្នុង វគ្គជម្រុះក្នុងពូលដោយចាញ់ក្រិក បើទោះបីជាRonaldo រកបាន១គ្រាប់យ៉ាងណាក្តី។ ទីបំផុតក្រុមបានឈានដល់វគ្គផ្តាច់ ព្រ័ត្រ ដោយជួបនិងគូសងសឹកចាស់គឺក្រិកដដែល ខណៈក្រុមខ្លាំងផ្សេងទៀតមាន អេស្បាញ,រុស្សី,អង់គ្លេសនិងហូឡង់ បានធ្លាក់ចេញពីការប្រកួត។ ទីបំផុតអព្ភូធហេតុបានកើតឡើងគឺក្រុមក្រិកបានលើកពាននៅវគ្គផ្តាច់ព្រ័ត្រ បើទោះបីជាRonaldoបានខិតខំប្រឹងប្រែងលេងតាំងពីតង់ទី១យ៉ាងណាក្តី។

២. Real Madrid vs Bayern Munich វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ២០១២

បន្ទាប់ពីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ២០០២ ជាលើកចុងក្រោយ Real Madrid បានខកខានអស់រយៈពេល ១០ឆ្នាំដោយមិនបានឈានសូម្បីដល់វគ្គផ្តាច់ព្រ័ត្រ ខណៈដែល ពួកគេអាចបញ្ចប់ការបរាជ័យនេះក្នុងឆ្នាំ២០១២ ដោយផ្តួល Bayern Munich នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតជើងទី១ ក្រុម Real Madrid បានបរាជ័យ ចាញ់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល Bayern Munich ២:១ Real Madrid។ កាលប្រកួតជើងទី២​ ក្រុម Real Madrid មានឪកាស ទទួលក្រុម Bayern Munich វិញខណៈ Ronaldo រកបាន ២គ្រាប់(១គ្រាប់ដោយការស៊ុតបាល់ប៉េណាំងទី) Bayern Munich ១គ្រាប់។ បញ្ចប់លទ្ធផលទាំងពីរជើងរវាងក្រុមទំាងពីរគឺ ៣:៣ និងទីបំផុតត្រូវកាត់សេចក្តីដោយបាល់ប៉ែណាំងទី ៥គ្រាប់ម្នាក់ ស្របពេល Ronaldo ធ្វើមិនបានសម្រេចត្រូវអ្នកចាំទី Neuer របស់ Bayern Munich សង្គ្រោះបាន ខណៈលទ្ធផលបញ្ចប់គឺបាល់ពិន័យ១១ម៉ែត្រ Real Madrid ស៊ុតបានតែ ១គ្រាប់រីឯBayern Munich ៣គ្រាប់ ដូច្នេះ Real Madrid ត្រូវធ្លាក់ចេញពីការប្រកួត។

៣. Portugal និង Spain ពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០១២

ព័រទុយហ្គាល់ និង អេស្បាញក្រុមការពារតំណែងជើងឯក(២០០៨)បានជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលទ្ធផល Ronaldo មិនអាចរកគ្រាប់បាល់បានសម្រាប់ការប្រកួតនេះទោះបីជារូបគេបានខិតខំប្រឹងប្រែងលេងយ៉ាងណាក្តី។ ក្រុមទាំងពីរបានសម្រេចជោគវាសនាដោយការកាត់សេចក្តីបាល់ម្នាក់៥គ្រាប់ បន្ទាប់ពីម៉ោងបន្ថែម(Extra Time)គឺស្មើគ្នា០ :0 ក្រុមទាំងពីរត្រូវកាត់សេចក្តីតាមរយៈបាល់ប៉េណាំងទី៥គ្រាប់ម្នាក់ជាលទ្ធផលក្រុមជម្រើសជាតិគោជល់អេស្បាញបានយកឈ្នះព័រទុយហ្គាល់ក្នុងលទ្ធផល ២:៤។

៤.Real Madrid និង Valencia ការប្រកួតសប្តាហ៏ទី៣៦ក្របខណ្ឌ La Liga រដូវកាល២០១៤-២០១៥

Real Madrid និង Barcelona បានប្រជែងគ្នាយ៉ាងប្រកៀកប្រកិដើម្បីលើកពាន La Liga ។ បន្ទាប់ពី ៣៥ ប្រកួត Real Madrid មាន ៨៥ ពិន្ទុ ខណៈ Barcelona មាន ៨៧ ពិន្ទុ។ Barcelona ត្រូវធ្វើដំណើរទៅសួរសុខទុក្ខAt.Madrid ក្នុងនាមជាភ្ញៀវ ដែលជាការផ្តល់ឪកាសអោយReal Madrid ទទួលក្រុមValencia ដើម្បីទទួលបាន៣ពិន្ទុប្រកៀកប្រកិតនិងBarcelonaបន្តទៀត ប៉ុន្តែប្រសិនBarcelonaចាញ់ ខណៈReal Madrid ឈ្នះនោះពួកគេនិងនាំមុខតារាងបណ្តោះអាសន្ន។នៅក្នុងការប្រកួតសប្តាហ៏ទី៣៦នេះ Real Madrid មិនអាចធ្វើអ្វីក្រុមភ្ញៀវបាននិងបណ្តោយអោយ Valencia នាំមុខ ២-០ ។ ក្រោយមក ក្រុមម្ចាស់ផ្ទះទទួលបានបាល់ពិន័យ ១១ ម៉ែត្រហើយ ដោយRonaldo ប៉ុន្តែធ្វើមិនបាសម្រេចត្រូវ សង្គ្រោះដោយ Diego Alves ។ទោះយ៉ាងណាPepe និង Isco មានឪកាសវាយបកតាមស្មើ ប៉ុន្តែទីបំផុតក្រុមបានត្រឹមតែស្មើដែលជាការបញ្ចប់ក្តីសង្ឃឹមប្រជែងពាន ខណៈBacelona បានផ្តួលAt.Madrid១:0 និងបង្កើនគម្លាត៤ពិន្ទុ និងបានលើកពានLa Liga រដូវកាលនោះ។

៥. Portugal និង Iran (FIFA World Cup ២០១៨វគ្គជម្រុះតាមពូល)

Cristiano Ronaldo បានចាប់ផ្តើមការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីបីគ្រាប់ដ៏គួរឱ្យភ្ញាក់ផ្អើល សម្រាប់ជំនួបព័រទុយហ្គាល់និង អេស្ប៉ាញក្នុងលទ្ធផលស្មើគ្នា ៣-៣ ។ Ronaldo ក៏រកបានគ្រាប់បាល់១គ្រាប់ក្នុងការប្រកួតប្រឆាំងនឹងម៉ារ៉ុកផងដែរ។

Ronaldo មិនអាចរកបានគ្រាប់បាល់ក្នុងជំនួប១:១ ស្មើជាមួយអ៊ីរ៉ង់ធ្វើអោយក្រុមត្រូវបញ្ចប់ចំណាត់ថ្នាក់លេខ២ក្នុងវគ្គ(Group Stage)ត្រូវជួបប្រកួតជាមួយក្រុមអ៊ុយរូហ្គាយហើយបានធ្លាក់ចេញនៅវគ្គ១៦ក្រុម ។ប៉ុន្តែប្រសិនជាព័រទុយហ្គាល់ឈ្នះការប្រកួតនេះក្រុមនិងមានចំណាត់ថ្នាក់លេខ១ក្នុងពូលហើយត្រូវជួបប្រកួតជាមួយនិងម្ចាស់ផ្ទះរុស្សី។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.