v9
V9BET

ក្លិបបឹងកេត សោកស្តាយខ្លាំង ចំពោះការចាកចេញរបស់ ចាន់ វឌ្ឍនាកា ប៉ុន្តែ…

7 months ago​ | ដោយ V-Dr

ក្លិបបាល់ទាត់បឹងកេត បានបង្ហាញការសោកស្តាយខ្លាំង ចំពោះការចាកចេញរបស់ចាន់ វឌ្ឍនាកា ទៅលេងនៅក្លិប PKNS FC នៃលីកកំពូលម៉ាឡេស៊ី ដោយខ្សែប្រយុទ្ធមានដើមកំណើតនៅខេត្តកំពតរូបនេះ បានបន្សល់ទុកនូវត្រឹមពាក្យពេចដ៏សង្វែគមួយឃ្លាចុងក្រោយគឺ ខ្ញុំស្រឡាញ់កម្ពុជា និងស្រឡាញ់ក្លិបបាល់ទាត់បឹងកេត។

លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត បានប្រាប់ថា៖ «ចាន់ វឌ្ឍនាកា ហាក់ដូចជាកីឡាករឆ្នើមប្រចាំក្លិប និងបានជួយសាងភាពល្បីល្បាញនៅក្នុងក្លិប អ៊ីចឹងការបាត់បង់កីឡាករឆ្នើម មានលំដាប់លេខ១ក្នុងស្រុក គឺយើងមានការសោកស្តាយខ្លាំង ប៉ុន្តែដើម្បីអនាគតកីឡាករ និងដើម្បីបើកផ្លូវឲ្យកីឡាករខ្មែរយើងផ្សេងៗទៀត បានទៅលេងនៅក្រៅប្រទេស យើងត្រូវតែធ្វើការលះបង់ ដើម្បីឲ្យគាត់អាចសាងកេរ្តិ៍ឈ្មោះរបស់គាត់ និងអាចសាងកិត្តិយសរបស់ប្រទេសជាតិ នៅលើឆាកអន្តរជាតិទៀតផង»។

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនកា បានសម្រេចមិនបន្តកុងត្រាថ្មីជាមួយក្លិបបឹងកេតនោះទេ គឺរូបគេបានសម្រេចទៅលើនៅលីកកំពូលម៉ាឡេស៊ី ជាលើកទី២ តាមរយៈការចុះកុងត្រារយៈពេល១ឆ្នាំពេញជាមួយក្លិប PKNS FC បើទោះបីជារូបគេ ធ្លាប់ជួបការខកចិត្ត ដោយសារក្លិប Pahang បានបញ្ចប់កុងត្រាមុនពេលកំណត់ សម្រាប់ការចេញទៅលើនៅលីកកំពូលម៉ាឡេស៊ី ជាលើកដំបូង កាលពីដើមឆ្នាំ២០១៨ ក៏ដោយ។

ទាក់ទងនឹងបញ្ហានេះ លោក បែ មករា បានបន្ថែមថា៖ «ចាន់ វឌ្ឍនាកា បានបញ្ចប់កុងត្រាជាមួយក្លិបបឹងកេតហើយ ហើយការចេញទៅលេងនៅលីកកំពូលម៉ាឡេស៊ី ជាការសម្រេចចិត្តរបស់គាត់ផ្ទាល់ អ៊ីចឹងក្លិបមានតែជួយជ្រោមជ្រែង ដើម្បីបំពេញបំណងរបស់គាត់ ប៉ុន្តែក្លិបបឹងកេត នៅតែចាត់ទុកគាត់ ជាក្រុមគ្រួសាររបស់យើង ហើយនៅថ្ងៃក្រោយ យើងនៅតែស្វាគមន៍ បើគាត់ចង់វិលមកលេងនៅបឹងកេតវិញ»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.