v9
V9BET

Diego Maradona ធូរស្បើយពីជំងឺឈាមហូរក្នុងក្រពះ ក្រោយធ្វើការវះកាត់ដោយជោគជ័យ

3 months ago​ | ដោយ V-Dr

បណ្តាញសារពត៌មាន BBC បានចុះផ្សាយថាវីរបុរសក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន Diego Maradona កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីទទួលការវះកាត់ដោយជោគជ័យមួយដើម្បីបញ្ឈប់ការហូរឈាមក្នុងពោះដែលបណ្តាលមកពីជំងឺក្លន។

អតីតប្រធានក្រុមជម្រើសជាតិវ័យ ៥៨ឆ្នាំដែលបានជួយអាហ្សង់ទីនលើកពាន World Cup ឆ្នាំ១៩៨៦ រូបនេះបានរកឃើញបញ្ហាជម្ងឺកើតមានឡើងនៅក្នុងការពិនិត្យសុខភាពជាប្រចាំនៅក្នុងខែមករានេះនេះ។ ប្រតិបត្ដិការនៃការវះកាត់នេះបានកើតមានឡើងកាលពីថ្ងៃសៅរ៍ដើម្បីទប់ស្កាត់ការហូរឈាមនៅក្នុងពោះរបស់គាត់។

លោក Matias Morla អ្នកនាំពាក្យនិងជាមេធាវីផ្ទាល់ខ្លួនរបស់ Maradona បានប្រាប់នៅលើបណ្តាញទំនាក់ទំនងសង្គម Tweeter ថា: ដំណើរការវះកាត់របស់ម៉ារ៉ាដូណាបានចប់សព្វគ្រប់ហើយ។វេជ្ជបណ្ឌិតបានរកឃើញការហូរឈាមនេះយ៉ាងរហ័សមុនពេល ម៉ារ៉ាដូណាត្រូវធ្វើដំណើរទៅប្រទេសម៉ិកស៊ិកជាកន្លែងដែលគាត់ប្រកបអាជីពគ្រូបង្វឹកនៃក្រុមខណ្ឌលំដាប់ទី២ Dorados de Sinaloa ។ Morla បន្តថាៈ Maradona និងវិលត្រលប់ទៅដឹកនាំក្លឹបបាល់ទាត់អាជីពរបស់ខ្លួនវិញ នៅពេលដែលអការៈនៃការព្យ បាលបានធូរស្បើយនិងត្រលប់មករកភាពប្រក្រតីឡើងវិញ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.